អ្នកសក់ស ជូនដំណើរអ្នកសក់ខ្មៅ...យាយជីដូន អង្គុយយំនៅមុខស ពចៅប្រុស ដែលសម្រេចចិត្តបញ្ចប់ ជីវិតនៅក្នុងបន្ទប់ជួល...
-

កាលពីថ្ងៃម្សិលមិញនេះ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលបានដឹងថា អតីតកីឡាករអត្តពលកម្ម​ជម្រើសជាតិ ង៉ែត ភា​រ័ត្ន បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួល​មួយកន្លែង​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបងប្អូនមហាជន បង្ហាញអារម្មណ៍សោកស្តាយ ជាខ្លាំង ព្រោះតែអតីតកីឡាកររូបនេះគឺជាកីឡាករអត្តពលកម្ម​ដ៏​ឆ្នើម​រូប។ ដោយឡែកក្រោយពីបានទទួលដំណឹងដ៏រន្ធត់មួយនេះ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងបងប្អូនពិតជាមានការសោកស្តាយ ដោយសារតែបាត់បង់បុគ្គលម្នាក់ដ៏ល្អ ដ៏ល្អឆ្នើម និងជាគ្រូបង្វឹកកីឡាអត្តពលកម្មផងដែរ។

ទន្ទឹមនឹងនេះ​មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rith Rith បានបង្ហាញអារម្មណ៍ថា "ហេតុអ្វីបានឯងគិតខ្លីដេីរផ្លូវមួយនឹងចឹងអាកូន ឯងតែងតែហៅខ្ញុំថាពុកៗ រៀងរាល់ថ្ងៃលេងឆាតជាមួយគ្នានឹងខលវិឌីអូរកគ្នា តែម្សិលមិញឯងថាមានបញ្ហាច្រេីនណាស់។តែមិនគួរសោះ សូមអោយឯងទៅអោយបានសុខចុះ​ អាកូនពុក"។

ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា "????ហេតុអ្វីបងដាច់ទៅចោលប្អូន បងតែងតែលើកទឹកប្អូនអោយចេះតស៊ូ បងថានឹងមកជួបប្អូន គេប្រាប់ថាបងស្លា ប់ប្អូនជឿរគេព្រោះបងមិនមនុស្សគិតខ្លីចឹងទេបងប្រុសត្រឡប់មកវិញមកហើយមកសប្បាយជុំបងប្អូនយើងកុំដាច់ចិត្តទៅទាំងបែបនេះអីបងប្រុស ប្អូនទទួលយកអត់បានទេ បងប្រុសថាស្រឡាញ់ប្អូនមិចក៏ដាច់ចិត្តទៅចោលប្អូនប្រុសម្នាក់នេះ ???????សូមបងទៅអោយបានសុខ ???មានជាតិក្រោយយើងជួបគ្នាទៀតបងប្រុស?????RIP បងប្រុស ង៉ែត ភារ័ត្ន?????"។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chantra Leng បានបង្ហោះសារថា "មិននឹកស្មានថាប្អូនគិតខ្លីបែបនេះទេជាមនុស្សដែលសង្គមត្រូវការ ហើយជាកីឡាករជំរើសជាតិបែរជាគិតខ្លីទៅវិញ,???????សូមបានទៅសុខកត្តិភពផងចុះ ជាតិក្រោយ ជួបគ្នាទៀតប្អូនសំលាញ់???????"។

អ្វីដែលគួរឲ្យស្រក់ទឹកភ្នែកនោះ គឺមនុស្សចាស់អង្គុយស្រក់ទឹកភ្នែកមើលចៅចាកចេញទៅ យ៉ាងស្រស់ៗ នៅនឹងមុខ ពិតជាគួរឲ្យសង្វែគណាស់។ នៅក្នុងគណនីហ្វេសប៊ុកថា ចែដាលក់លេ បីថ្ងៃសរ បានបង្ហោះសារថា ???ទឹកចិត្តជីដូនស្រលាញ់ចៅខ្លាំងនៅអង្គុយក្បែរសពចៅហើយពោលពាក្យថាមិនសមទេទទួលយកមិនបានទេ???ហែងគិតខ្លីចឹងហែងមានអាណិតយាយចាស់ម្នាក់នេះទេកូនហែងក៌នៅតូចទៀត????"៕

ប្រភព៖  ចែដាលក់លេ បីថ្ងៃសរ