អាសូរណាស់ ! ក្មេងម្នាក់ស្រែកយំថា ជួយផង បងប្អូនអើយ ផ្ទះខ្ញុំឆេះអស់ហើយ ឆេះអស់ហើយ ....(មានវិដេអូ)
-

ព្រះសីហនុ ៖ ក្រុងព្រះសីហនុ- មន្ត្រីថ្លែងថា អគ្គិភយ័ដែលឆេះតូបលក់ដូរនៅចន្លោះខាងក្រោយផ្សារលើនិងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន)ក្នុងសង្កាត់លេខ៤ បានរលត់វិញហើយនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ៣១តុលា២០១៩នេះ ក្រោយឆាបឆេះរយៈពេលជាង១ម៉ោង។ សេចក្តីរាយការណ៍ជាបណ្តោះអាសន្នពីសមត្ថកិច្ចមូលដ្ឋានអោយដឹងថា មានតូបលក់ផ្លែឈើនិងតូបលក់ទំនិញផ្សេងៗនៅក្បែរគ្នាច្រើនតូប ត្រូវអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាមិនរាលដាលឆេះដល់លំនៅដ្ឋានពលរដ្ឋក្បែរផ្សារឡើយ ។

 ទោះជាយ៉ាងនេះក្តីអជ្ញាធរនៅមិនទាន់មានរបាយការណ៍ពីដើមហេតុនាំអោយមានអគ្គិភយ័ , ចំនួនតូបលក់ដូរដែលឆេះខូចខាតនិងទំហំនៃការខូចខាតពីមហន្តរាយនៃអគ្គិភយ័នេះនៅឡើយ ដោយកំពុងស្រង់ស្ថិតិ។ សូមបញ្ជាក់ថា ករណីតូបលក់ដូរដែលអគ្គិភយ័ឆេះបំផ្លាញនេះ មិនស្ថិតនៅក្នុងផ្សារលើទេ គឺជាតូបលក់ដូរតាមផ្លូវចន្លោះពីក្រោយផ្សារលើទៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) ។ ក្រោយមានអគ្គិភយ័កើតឡើង កម្លាំងសមត្ថកិច្ចគ្រប់ផ្នែកបានបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅអន្តរាគមន៍ជួយពន្លត់ទប់ស្កាត់មិនអោយឆេះរាលទៅដល់ផ្ទះពលរដ្ឋនៅក្បែរផ្សារ៕ ប្រភព ៖​ Huy Bunleng