ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងមួយរយៈពេលក្រោយនេះខេត្តព្រះសីហនុស ហាក់បីមានរឿងរ៉ាវអាក្រក់ៗជាច្រើនកើតឡើងស្ទើតែគ្រប់ពេលទៅហើយ ខេត្តមួយនេះតែងតែជួបបញ្ហាច្រើនទាំងគ្រោះធម្មជាតិទាំងបញ្ហាសង្គម គឺតែងតែកើតមានឡើងជារឿយៗទៅលើខេត្តព្រះសីហនុ។

គួយបញ្ចាក់ផងដែរថា នៅកាលប៉ុន្មានថ្ងៃកន្លងទៅនេះមាននារីជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា Amelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ24តុលា2019 នោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយទេរឿងនេះដោះស្រាយមិនទាន់ចប់ផង ស្រាប់តែពេលនេះមកត្រូវជួបមានករណីអគ្គីភ័យមួយយ៉ាងខ្លាំងសន្ធោសន្ធៅឆាបឆេះផ្សារនិងផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត ចំពោះការឆេះនេះត្រូវបានលោក អភិបាលខេត្ត លោក គួច ចំរើន និងកងកម្លាំងជាច្រើនទៀតកំពុងតែចុះអន្តរាគមន៍យ៉ាងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ។គេនៅមិនទាន់ដឹងទេថាការឆេះនេះកើតឡើងដោយសារតែមូលហេតុអី្វ៕










