សូមប្រុងប្រយ័ត្នទាំងអស់គ្នា...ព្យុះត្រូពិច Matmo នឹងបោកបក់មកដល់កម្ពុជាយើងនៅថ្ងៃនេះហើយ...
-

បរទេស៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ សារព័ត៏មានបាំងកកប៉ុស្តិ៍ (Bangkok Post)​​ បានធ្វើការចុះផ្សាយពីព្យុះត្រូពិត Matmo ដែលកំពុងតែរំកិលចូលមកប្រទេសកម្ពុជា ពីប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ដល់ផ្នែកកណ្តាលនៃប្រទេសថៃដែលសីតុណ្ហភាពក៏កំពុងធ្លាក់ចុះផងដែរ។ នេះបើយោងតាមការបង្ហោះរបស់សារព័ត៏មាន Bangkok Post ដែលបានចុះផ្សាយ។

 អគ្គនាយកនៃនាយកដ្ឋានឧតុនិយម លោក Phuwiang Prakhammin បានប្រាប់ឲ្យដឹងថា ព្យុះដ៏កំណាចនេះ (Matmo) បានធ្វើឲ្យមានការបាក់ដី នៅក្នុងប្រទេសវៀតណាមលើទីក្រុង Qui Nhon នៅព្រឹកថ្ងៃព្រហស្បតិ៍ហើយនឹងមកដល់ប្រទេសកម្ពុជានៅពេលក្រោយ។ លោកបាននិយាយថា នោះអាចបង្កជាភ្លៀងធ្លាក់ខ្លាំង រួមជាមួយគ្រោះថ្នាក់ដែលអាចកើតមាននៅតំបន់ភាគឥសាន្ត,សានភាគខាងកើតតំបន់វាលទំនាបភាគកណ្តាលនិងខាងត្បូងនៃប្រទេសថៃ។ 

ជាមួយគ្នានោះផងដែរ អាជ្ញាធរសូមធ្វើការប្រកាស សូមឲ្យបងប្អូនដែលជាអ្នកនេសាទ ឬអ្នកធ្វើដំណើរ តាមសមុទ្រ សូមមេត្តាប្រុងប្រយ័ត្ន​  ព្រោះថាព្យុះ Matmo ឥទ្ធិពលខ្លាំង និងអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ដោយឡែកក្រសួងធនធានទឹកក៏បានចេញសេចក្តីប្រកាស ជូនដំណឹងដល់បងប្អូនខ្មែរយើង ឲ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ និងការនេសាទតាមសមុទ្រ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ៕

ប្រភព៖ bangkokpost