អបអរសាទរ ! អគ្គីភ័យឆេះកាលពីព្រឹកមិញត្រូវបានលោក គួច ចំរើន ដឹកនាំកងកម្លាំងចុះទៅអន្តរាគមន៍ ពេលនេះរលត់អស់ទាំងស្រុងហើយ....
-

Update: ក្រោយ​ពីទទួលបាន​ព័ត៌មានថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ​ នៅសង្កាត់៤ ក្រុងព្រះសីហនុ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ​ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់សង្គមនេះ បានបំផ្លាញតូបលក់ទំនិញរបស់ប្រជាពលរដ្ឋ អស់ប្រមាណ១៤តូប ខណៈសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ជាច្រើនគ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះឲ្យរលត់ទាំងស្រុង នៅវេលាម៉ោងប្រមាណ១១ព្រឹក។ ដោយឡែក សម្រាប់មូលហេតុកម្លាំងសមត្ថកិច្ចជំនាញ ៕​

យ៉ាងណាមិញ សម្រាប់គ្រោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិអស់មួយចំនួនប៉ុណ្ណោះ៕