ប្អូនប្រុស ធន ម៉េងហ៊ាង មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានការអនុញ្ញាត្តិ ចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បី...
-

មហាជន ក៏ដូចជាបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ប្អូនប្រុសធន ម៉េងហ៊ាង និងក្រុមការងាររបស់ប្អូនហើយ ដែលក្រុមការងាររបស់ប្អូនបាន ចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ដើម្បីជួយដល់ប្អូនៗតូចៗ នៅក្នុងការរៀនសូត្រ និង ដើម្បីព្យាបាលជំងឺ ផងដែរ។ រាល់ការជួយនេះ គឺក្រុមពួកគាត់បានប្រឹងប្រែងតស៊ូ ជំនះគ្រប់ឧបសគ្គគ្រប់យ៉ាងទាំងអស់ នៅក្នុងរកជំនួយជួយដល់ប្អូនៗ ឲ្យបានរៀនសូត្រ។

ដោយឡែកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនបានបង្ហាញអារម្មណ៍រំភើប និងមានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានការអនុញ្ញាត្តិ ចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ ដើម្បីជួបពិភាក្សាបង្ហាញគម្រោងសាងសង់អាគារសិក្សា។ 

ប្អូនប្រុសបានបង្ហោះសារថា "ថ្ងៃនេះដែលខ្ញុំបាទ ព្រមទាំង ក្រុមការងារនៃ សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានការអនុញ្ញាត្តិ ចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ ដើម្បីជួបពិភាក្សាបង្ហាញគម្រោងសាងសង់អាគារសិក្សា សាងសង់អំពីថ្ម ចំនួន ០៤ បន្ទប់ ទំហំ ៧ ម៉ែត្រ x ២៨ ម៉ែត្រ ជូនដល់សាលាបឋមសិក្សា ពីរភាសារភូមិស្រះ ស្ថិតក្នុង ភូមិ ទ្រាប ឃុំ ថ្មី ស្រុកចិត្របុរី ខេត្ត ក្រចេះ ។

ជាមហាកិត្តិយស ខ្ញុំបាទព្រមទាំង ក្រុមការងារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម គោរពជូនពរឯកឧត្តម ជួបប្រទះតែនឹង សេចក្តីសុខ និង សុខភាពល្អ កុំបីខាន ។ ?"៕

ប្រភព៖ ធន ម៉េងហ៊ាង