គួរឲ្យគោរពណាស់...លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តមគួច ចំរើន ចុះសួរសុខទុក្ខនារីទើបសំរាលកូន និងបានដឹកនាំមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន ជួយដល់នារីរងគ្រោះ ទាមទារសំណងតាមផ្លូវច្បាប់...
ស៊ីហៀង
-

នៅថ្ងៃនេះលោកជំទាវ អ៊ូ ធីតាពៅ ភរិយារបស់ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយលោកទាំងពីរ បានធ្វើឲ្យបងប្អូនមានការពេញចិត្តជាខ្លាំង និងគោរពស្រលាញ់ សរសើរដល់លោកទាំងពីរនាក់ ។ លោកជំទាវ បានចុះជួយដល់បងប្អូនដែលមានទុក្ខលំបាក ជាច្រើន ព្រមទាំងបាននាំយកមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដើម្បីជួយដល់ភរិយាជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យទទួលបានសំណងតាមផ្លូវច្បាប់។

លោកជំទាវបានបង្ហោះសារនៅថ្ងៃនេះថា "31/10/2019 ស្រុកព្រៃនប់ ដឹកនាំប្រតិភូសមាគមន៍នារីខេត្តព្រះសីហនុ ចុះសួរសុខទុក្ខនារីទើបសំរាលកូនហើយប្តីស្លា ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍និងបានដឹកនាំមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន ជួយដល់នារីរងគ្រោះ ទាមទារសំណងតាមផ្លូវច្បាប់"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបាន បង្ហាញក្តីពេញចិត្ត ចំពោះទង្វើរដ៏ល្អរបស់លោកជំទាវ និងស្វាមីដែលតែងតែយកចិត្តទុក្ខចំពោះសុខទុក្ខបងប្អូនប្រជាជន ដើម្បីសម្រួលរាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ៕

ប្រភព៖ Ou Thydapoeuv