ភ្នំពេញ៖ អ្នកមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស ដែលជាតារាសម្តែងមួយរូប មានទាំងចំណេះជំនាញ មិនសមត្ថភាពនៅក្នុងការសម្តែង ឬរកស៊ីក្នុងមុខជំនួញ គឺអ្នកនាងទទួលបានជោគជ័យ ជាហេតុធ្វើឲ្យមហាជនលាន់សរសើរគ្រប់គ្នា ។ អ្វីដែលសំខាន់នោះ គឺអ្នកនាង តែងតែយកចិត្តទុកដាក់ចំពោះកូនស្រីបណ្តូលចិត្តរបស់អ្នកនាង។

អ្នកមេម៉ាយកូនមួយរូបនេះ ធ្លាប់បានហែលឆ្លងរឿងរ៉ាវជាច្រើននៅក្នុងជីវិត មិនថារឿងស្នេហា ឬរឿងសិល្បៈ ។ អ្នកនាងមិនដែលពោលពាក្យថាចុះចាញ់នៅក្នុងឆាកជីវិតមួយនេះនោះទេ គឺអ្នកនាង នឹងធ្វើជាមនុស្សស្រីម្នាក់ដ៏រឹងមាំបំផុត ដើម្បីកូនស្រីជាទីស្រលាញ់ ព្រមទាំងការមើលថែឲ្យកូនស្រីម្នាក់នេះរស់នៅពោលពេញទៅដោយក្តីសុខ យ៉ាងពេញលេញ ។

បើនិយាយពីកូនស្រីរបស់អ្នកនាងវិញ កាន់តែធំគឺកាន់តែស្រស់ស្អាត និងគួរឲ្យខ្នាញ់ខ្លាំងណាស់ ។ កូនស្រីម្នាក់នេះមិនដែលធ្វើឲ្យអ្នកនាង ដាលីស មានការនឿយហត់ ឬ ពិបាកចិត្តនោះទេ បើទោះបីនឿយហត់ខ្លាំងកម្រិតណា ក៏អ្នកនាងនៅតែផ្តល់ស្នាញញញឹមដល់កូនស្រីគ្រប់ពេលវេលា។

រាល់ថ្ងៃនេះអ្នកនាង និងកូនស្រី រស់នៅយ៉ាងមានក្តីសុខ ព្រមជាមួយនិងការដើរលេងកំសាន្តគ្រប់ទីកន្លែង ដោយអ្នកនាងបានបង្ហោះរូបភាពជាច្រើន ពីសកម្មភាពរបស់កូនស្រី និងអ្នកនាង ដែលពោលពេញទៅដោយក្តីសុខ ស្នាមញញឹម យ៉ាងស្រស់ស្អាត ជាមួយកូនស្រី។

ភ្ជាប់ជាមួយគ្នានោះផងដែរ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះសារថា "តើឱ្យមនុស្សម្នាក់ៗមានជីវិតដូចគ្នាម្ដេចទៅ បើបទពិសោធន៍ជីវិតនិងការរស់នៅមិនដូចគ្នាផង? យើងឃើញមនុស្សម្នាក់ជាមនុស្សរឹងមាំ គាត់ប្រហែលជាបានឆ្លងកាត់ការឈឺចាប់និងឧបសគ្គជាច្រើនកាលពីអតីតកាល។
យើងឃើញមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងយើងប្រហែលគាត់ខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ ទម្រាំតែពួកគេជោគជ័យនៅថ្ងៃនេះ។ អ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុនិងផល។ បើយើងមិនចំណាយពេលដ៏មានតម្លៃរបស់យើងដើម្បីសាកសមត្ថភាពខ្លួនឯងផង ហេតុអ្វីយើងដឹងថាយើងអន់ជាងគេ ហើយយើងមិនល្អគ្រប់គ្រាន់? បើយើងមិនទាន់សាកផង ធ្វើម៉េចនឹងដឹងទៅ? តាមពិតទៅមនុស្សយើងម្នាក់ៗសុទ្ធតែមានចំណុចពិសេស និងភាពខ្លាំងរៀងៗខ្លួន។ វាត្រូវការពេលវេលា និងភាពក្លាហានក្នុងការស្វែងរកវានៅក្នុងខ្លួនរបស់យើង។











ប្រភព៖ ភិន សុដាលីស