ក្រុងកោះរ៉ុង-បងប្អូនច្បាស់ជាបានដឹងហើយថា នៅកាលពីថ្ងៃ24តុលា2019 កន្លងមកមានករណីនារីជនជាតិអង់គ្លេសម្នាក់បានបាត់ខ្លួននៅចំណុចកោះរ៉ុង គ្រាន់តែទទួលបានដំណឹងមួយនេះភ្លាមលោក អភិបាលខេត្ត ព្រះសីហនុ លោក ឯកឧត្តម គួច ចំរើន បានធ្វើការអញ្ចើញទៅកោះរ៉ុងផ្ទាល់ហើយបានដឹកនាំកងកម្លាំងនិងមន្ត្រីជំនាញជាច្រើនដើម្បីធ្វើការស្វែងរកនារីជនជាតិអង់គ្លេសដែលបានបាត់ខ្លួននោះតែរកមិនឃើញ។

តែជាក់ស្តែងនៅទីបំផុតទៅស្ត្រីជនជាតិអង់គ្លេសម្នាក់នេះ ដែលនាងបានស្លា.ប់ទៅហើយក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយនារសៀលថ្ងៃ៣១តុលា២០១៩នេះ។

សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា របស់លោកឧកញ៉ាទៀ វិចិត្រ បានប្រទះឃើញសាកសពស្រ្ដីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge រូបនេះ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ។

ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មកដល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងអំពីការស្លាប់របស់ស្ត្រីរងគ្រោះថាបណ្តាលមកពីហេតុអ្វីនៅឡើយ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័។










