ស្រ្តីម្នាក់បានទូរស័ព្ទមកប្តឹង សូមឲ្យលោកហេង ឡុង ជួយរកយុត្តិធម៏ជូនខ្លួន ដោយអះអាងថាខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ ភ្លាមនោះលោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា...មានវិដេអូ
-

បើយោងតាមការបង្ហោះវិដេអូឃ្លីប នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលលោកហេង ឡុង បានបង្ហោះសារថា "អ្នកសិល្បៈម្នាក់បានអះអាងថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាជិត១០ឆ្នាំមកហើយ បានទូរស័ព្ទមកប្តឹងខ្ញុំឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងណាសូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា"។

ភ្លាមនោះលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចតេជោបានចូលខមិនថា "រឿននេះខ្ញុំមិនកាន់ជើងខាងណាទេក្នុងការរៀបអាពាហ៍ពិពាហ៍គេបានបិទប្រកាសក្រដាស់អាពាហ៍ពិពាហ៍ ម៉េចមិនតវ៉ា

ដល់ថ្ងៃគេរៀបការ ទើបស្រែកយំតវ៉ា ? ក្មួយស្រីអើយគាត់មានចំណងដៃកូនមួយហើយបណ្ដោយគេទៅម្យ៉ាងទៀតរឿងនេះន៎ណាក៏គេដឹងយូរគាត់បើកចំហយូរហើយម៉េចមិនឡាំប៉ា ដល់ពេលនេះមកឡាំប៉ាទៅវិញ ។ រឿងមួយនេះធី សុវណ្ណថា គេមានភស្តុតាងកូនមួយហើយម៉ានគរគេដឹង ចុះនាងលួចសុីចុកបុកទុំពារបស់គេនោះគិតម៉េច ? រកប្ដីមួយម្នាក់ឯងទៅមិនខ្វះទេប្រុសក្នុងលោកកុំដណ្ដើមគ្នាអីក្មួយស្រី ។

មានវិដេអូ៖