មនុស្សម្នាក់ៗទម្រាំតែបានជួបនិងមនុស្សដែលខ្លូនស្រលាញ់ ពេញចិត្ត និងយល់ចិត្តយល់ថ្លើមគ្នានោះ គឺមិនមែនជាការងាយនោះទេ គឺត្រូវស្វែងយល់ចិត្តគ្នា ចំណាយពេលជាយូរ ដើម្បីរស់នៅជាមួយគ្នាបាន ។ មានអ្នកខ្លះចំណាយស្រលាញ់គ្នា៥ឆ្នាំ ឬច្រើនជាងនេះ តែចុងក្រោយក៏បានរស់នៅជាមួយគ្នាបាន ឬចាប់ដៃគ្នាចូលរោងការបាន ក៏ព្រោះតែមានចំណុចខ្លះមិនអាចចុះសម្រុងនិងគ្នា ហើយក៏មានអ្នកខ្លះទៀត ស្គាល់គ្នាក្នុងរយៈពេលខ្លី តែក៏មានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។

ដោយឡែកបើយោងងាកមកមើលពីជីវិតរបស់គូរស្វាមីភរិយាមួយគូរ ដែលគាត់គ្រាន់តែជាជនសាមញ្ញា មិនមែនជាអ្នកទ្រព្យសម្បត្តិ ហូរហា តែពួកគាត់រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។ ក្រោយពីជីវិតប្តីប្រពន្ធរបស់គ្នារស់នៅជាមួយគ្នា យ៉ាងមានក្តីសុខហើយនោះ គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "-កុំស្រលាញ់តែដំបូង? -កុំស្រលាញ់ព្រោះតែ១ឆាវ? -កុំស្រលាញ់ព្រោះតែអាណិត? -កុំស្រលាញ់ចង់បំបាត់ភាពអផ្សុក? ពិបាករកណាស់មនុស្សដែលយេីងស្រលាញ់គេហេីយគេស្រលាញ់យេីងវិញបេីជួបមនុស្សចឹងហេីយថែរក្សាគេអោយល្អផងព្រោះក្នុង១ជីវិតយេីងមិនជួបមនុស្សល្អចឹងច្រេីនអ្នកនោះទេហេីយពេលខ្លះស្តាយក្រោយហេីយវិលទៅរកគេវិញ ក៍មិនប្រាដកថាគេទទួលយកយេីងវិញដែល ធ្វេីអ្វីត្រូវចេះគិតដល់លទ្ធផលនិងការចាប់ផ្តេីមផង កុំអោយស្តាយក្រោយនិងវិប្បដិសារីទៅថ្ងៃក្រោយអ្នកនិងកែប្រែដេីម្បីគេ ពេលដែលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាដកហេីយគិតថាអាចរស់នៅជា១គ្នាអស់១ជីវិត(ជីវិតប្តីប្រពន្ធ)?"៕



ប្រភព៖ Pov Srey Len