កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះនៅខេត្តបន្ទាយមានជ័យចេញធ្វេីសកម្មភាព​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ ជូនប្រជាជន​ និងដើម្បី​ត្រៀម...(មានវិដេអូ)
-

បន្ទាយមានជ័យ ៖ នៅក្នុងពេលថ្មីៗនេះប្រជាជននៅខេត្តបន្ទាយមានជ័យបាននាំគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានកងកម្លាំងប្រដាប់អាវុធជាច្រើនរៀបក្បួនដើរតំរង់ជួរយ៉ាងស្វាហាប់ថែមទាំងមានរថយន្តជាច្រើនគ្រឿងបានដឹកអាវុធផងដែរដើម្បីរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ៕

យ៉ាងណាមិញបើយោងទៅតាមកណនីហ្វេសប៊ុករបស់លោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖  កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះនៅខេត្តបន្ទាយមានជ័យចេញធ្វេីសកម្មភាព​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ ជូនប្រជាជន​ និងដើម្បី​ត្រៀមកំទេចពួកបះបោរដែលដឹកនាំដោយមេក្លោង​ សម​ រង្សី​ ។ ទាំងអស់នេះជាពាក្យសម្តីដកស្រង់ចេញពីសំណេររបស់លោក ផែង វណ្ណះ ផ្ទាល់។  ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖