កម្មការនីរោងចក្រម្នាក់ ចាញ់បោកគេអស់ប្រាក់ចំនួន៣ពាន់ដុល្លារ ក្រោយពីទទួកដំណឹងថា​ខ្លួនមានសំណាងឈ្នះរង្វាន់ចំនួនទឹកប្រាក់២៥០០០ដុល្លារ ចុងក្រោយបានត្រឹមទឹកភ្នែក...
-

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កម្មការនីរោងចក្រម្នាក់បានចាញ់ចោក វេរលុយតាមវីងអស់ទឹកប្រាក់ចំនួន៣ពាន់ដុល្លារ ក្រោយពីជនឆបោកបានប្រាប់ថាខ្លួនបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន២៥០០០ដុល្លារ ។ ក្រោយពីភ្ញាក់ខ្លួនថាចាញ់បោកគេហើយនោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

នារីរងគ្រោះមានឈ្មោះថា រ៉ូ សុខលាភ អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ 

បើតាមសម្តីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ កាលពីថ្ងៃទី៣០ មានគេតេមកទូរស័ព្ទដៃរបស់នាង ហើយប្រាប់ថា ឈ្នះរង្វាន់ធំ ២៥០០០ដុល្លារ ​តែខាងក្រុមហ៊ុនតម្រូវឲ្យនាងផ្ញើរលុយខ្លះ ដើម្បីរត់ការ​ទើបអាចឈានដល់ការបើកប្រាក់រង្វាន់បាន។ ក្រោយពីទទួលដំណឹងថាខ្លួនមានសំណាងឈ្នះរង្វាន់ធំនោះ ធ្វើឲ្យខ្លួនគិតថា ពិតជាមិនគួរឲ្យថាខ្លួនមានសំណាងដ៏ម្លឹងសោះ ។ បន្ទាប់មកខំតេទៅខ្ចីលុយបងប្អូននៅស្រុកផង លុយខ្លួនឯងផង ដើម្បីវេរទៅឲ្យគេ លុះព្រឹកថ្ងៃទី៣១ គេតេមកឲ្យផ្ញើរលុយឲ្យគេម្តងទៀត ទើបនារីរងគ្រោះសម្រេចចិត្តតេខ្ចីលុយបងប្អូននៅស្រុក  បានបែកធ្លាយរឿង ហើយដឹងថាចាញ់បោកគេ អស់ប្រាក់ចំនួន៣ពាន់ដុល្លារ ដោយនៅសល់តែចុងកន្ទុយសន្លឹក យកទៅប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍៕