ថៃ​អេីយ​អ្នកខំម៉្លេះ ? រវល់តែប្រមូលទៅអត់ឆ្លៀតពេលមេីលគេ​ live ហែកគ្នាពី​ Ex អីខ្លះទេអី? ​នៅស្រុកខ្មែរខ្ញុំ​កំពុងល្បីខ្លាំងណាស់​
-

ថៃ ៖ នៅកាលពីពេលថ្មីៗនេះថៃបានកំពុងតែប្រើគំនិតច្នៃប្រឌិតរបស់ខ្លួនសាងសង់រូបសំណាក់ស្តេចហនុមានដែលជាតួរអង្គពិសេសមួយនៅក្នុងរឿង រាមកេរ្តិ៍ ​និងមានរូបសំណាក់ជាច្រើនទៀតដែលកំពុងតែសាងសង់ជាបន្តបន្ទាប់ពិតណាស់ប្រទេសថៃគេចាប់អារម្មណ៍ខ្លាំងណាស់ចំពោះវប្បធម៍និងសិល្បះបុរាណគេនាំគ្នាមើលថែរយ៉ាងដិតដល់មិនធ្វេសប្រហែសឡើយ តែចំពោះខ្មែរយើងវិញមើលទៅជាដូចជាមិនសូវយកចិត្តទុកដាក់ឡើយ ព្រោះរវល់តែសប្បាយនិងចាប់រឿងផ្សេងៗដែលមិនសូវផ្តល់គុណប្រយោជន៍ដល់ប្រទេសជាតិដូចស្រុកគេ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សង្គមនិងវប្បធម៌ អាណាចក្រខ្មែរ បានធ្វើការរលើកឡើងរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ សៀម​ ពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែងឆ្នៃប្រឌិត​ ចងក្រងដ៏គួរអោយកោតសរសេីរ​ មិនយូរមិនឆាប់​គេអាចនឹងក្លាយជាម្ចាស់អរិយធម៌​ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លី​ ។ ចុះពួកយើងក្លាយជាម្ចាស់អីដែរ បើនិយាយពីអរិយធម៌​ វប្បធម៌យើងមានវ័យចំណាស់មិនចាញ់ប្រទេសចិន និងឥណ្ឌាទេ មេនទេ ?