Dj ណាណា ថា មួយថ្ងៃៗរវល់នឹងជីវិតខ្លួនឯងណាស់ទៅហើយ មានពេលឯណាទៅរវល់រឿងគេនោះ បើចង់ឈ្លោះ ខ្ញុំនឹងទៅឈ្លោះដល់ផ្ទះគេម៉ង មិនប្រើបណ្តាញសង្គមមកឈ្លោះទេ ព្រោះអាណិតក្មេងៗ ដែល...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់អ្នកនាង Dj Nana ដែលជាបុគ្គលម្នាក់ ដ៏មានវោហាស័ព្ទ និងជាបុគ្គលម្នាក់ ដែលបានជួយដោះស្រាយ នូវវិប្បត្តិផ្សេងៗនៅក្នុង។ នៅក្នុងការដោះស្រាយនេះទទួលបានការកោតសរសើរពីសំណាក់មហាជន ជាច្រើនពិសេសគឺយុវជនខ្មែរ ដែលមានវិប្បត្តិ ផ្លូវចិត្ត មិនថារឿងរ៉ាវគ្រួសារ ឬរឿងស្នេហ៍ គឺអ្នកនាង តែងតែផ្តល់យោបល់យ៉ាងល្អទៅកាន់អ្នកគាំទ្រ អំពីដំណោះស្រាយ ។ រាល់វិប្បត្តិនីមួយៗ អ្នកនាងដោះស្រាយ និងប្រាប់ភាពប្រឈមមុខនិងបញ្ហា គឺជារឿងសំខាន់ ព្រោះថាមានតែការប្រឈមមុខនិងបញ្ហានោះទេ ដែលជាវិធីដោះស្រាយដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់រូប។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ Dj Nana បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "មួយថ្ងៃៗរវល់នឹងជីវិតខ្លួនឯងណាស់ទៅហើយ មានពេលឯណាទៅរវល់រឿងគេនោះ ហើយបើថាចង់ឈ្លោះ ខ្ញុំនឹងទៅឈ្លោះដល់ផ្ទះគេម៉ង មិនប្រើបណ្តាញសង្គមមកឈ្លោះទេ ព្រោះអាណិតក្មេងៗដែលត្រូវឃើញទង្វើអសុជីវធម៌របស់មនុស្សធំ។ ខ្ញុំមិនចង់ឲ្យក្មេងចេះជេរ មុនចេះនិយាយទេ"។

ក្រោយមកក៏មានបងប្អូនជាច្រើន ចូលចិត្តនូវ Caption យ៉ាងខ្លីរបស់អ្នកនាង ព្រោះថាបណ្តាញសង្គមហ្វេសប៊ុកសម័យនេះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។ ហ្វេសប៊ុកគេបង្កើតមកសម្រាប់ធ្វើរឿងដែលល្អ ឬ ភាពរីករាយ និងការចែករំលែកចំណេះដឹង តែមានជនមួយចំនួនតូច​បែរជាយកបណ្តាញសង្គមមួយនេះ មកធ្វើរឿងដែលគ្មានគុណធម៏ទៅវិញ៕

ប្រភព ៖ Dj NanaTips