តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះហាងលក់សង្ហារឹមមួយកន្លែង ដែលលក់គ្រឿងសង្ហារឹមមិនល្អជូនអតិថិជន ដែលគេកុម៉្មង់ទិញអស់លុយរាប់ពាន់ តែបែរជាប៉ះចំអ្នកលក់មិនទទួលខុសត្រូវបែបនេះនោះ តើអ្នកណាមិនខឹងនោះ។

តារាចម្រៀងពេជ្រ សោភា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "មានរឿងចង់និយាយ ហាងលក់គ្រឿងសង្ហារឹម មិនចេះទទួលខុសត្រូវ ថែមទាំងសម្តីឈ្លើយ ទិញមិនបានអង្គុយផងខូចតេទៅប្រាប់ឯងវិញអោយដំដែកគោលទៅបានហើយ"។ ភ្ជាប់ជាមួយគ្នានោះផងដែរ អ្នកនាង ក៏បានសួរទៅកាន់ បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកថា តើយើងទិញកៅអីថ្មី ត្រូវថែមដែកគោលមែនទេ? បើត្រូវទិញរបស់ថ្មី ហើយត្រូវដែកគោលដដែលចាំបាច់ទិញរបស់ថ្មីធ្វើអី ។ រួចចុះបើដំដែកគោលហើយ អង្គុយមិចនិងកើត មិនធ្វើឲ្យខូចការ៉ូផ្ទះទៀតទេអី ។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនបានចូលខមិនលេងជាលក្ខណៈលេងសើចថា"បងប្រាប់អ្នកលក់ថាអោយគាត់ដំដែកគោលខ្លួនឯងទៅ"។ និងមានអ្នកខ្លះថា"ម៉ូតថ្មី កៅអីថែមដែកគោល"៕






បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Pich Sophea