តារាសម្តែងដ៏ស្រស់សោភា អ្នកនាង ណូម័រ ដែលមានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា ដែលជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ កាលពីពេលប៉ុន្មានខែមុន អ្នកនាង និងស្វាមី លោក សុភា ដែលទើបតែរៀបការរួច ស្រាប់តែនៅមុននេះបន្តិចអ្នកនាងបានបង្ហាញក្រដាស លែងលះគ្នាជាមួយនិងស្វាមី ជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ណូម័រ បានបង្ហោះសារថា"Welcome new Month Welcome new Life Welcome My Single Life Too✍??
រៀនកាត់ចិត្ត រឿងណាកន្លងផុតទៅហើយ អោយវាផុតទៅចុះ កុំស្តាយអី ស្តាយទៅ ក៏គ្មានបានផលអីមកវិញដដែល បើរឿងអាចកែខៃបាន ប្រឹងដោះស្រាយទៅ តែបើកែខៃមិនកើតទេ ចាត់ទុកថាវាជាផលបាបរបស់អ្នកចុះ អ្នកអាចទុកវាជាបទពិសោធន៏ជីវិតបាន តែកុំស្ពាយសំពីងសំពោងពេក ធ្ងន់ពេកទៅ ទៅមុខមិនឆ្ងាយទេ ចាប់ផ្តើមគិតរឿងថ្មី រឿងបច្ចុប្បន្ន រឿងដែលត្រូវធ្វើបន្ត ទីបំផុតនៃរឿងមួយ ជាចំនុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត បើអ្នកព្រមបញ្ចប់វា តែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់ មានន័យថាអ្នកអនុញ្ញាតអោយទុក្ខពីអតិតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀត នោះអ្នកនៅតែជាជនរងគ្រោះរបស់អតិតកាលដដែល ខ្មោចងាប់ហើយត្រូវយកទៅកប់ កុំទុកនៅលើផ្ទះយូរពេក ពេលកប់ហើយ កុំគាស់មកហិតអី ក្លិនមិនល្អទេ បើដើរត្រូវសំលឹងទៅមុខ កុំបែរក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ បើអ្នកប្រឹងប្រែងថែរក្សាវាហើយ តែវានៅតែមិនគង់វង្ស មានន័យថារបស់នោះមិនមែនជារបស់អ្នកទេ រៀនអនុញ្ញាតអោយអតិតកាលកន្លងទៅ ហើយរៀនអត់ឱនអោយខ្លួនអ្នកផង ប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅ រៀនដោះលែងខ្លួនអ្នកពីអតិតកាល ជីវិតអ្នកនឹងបានសុខសាន្ត?I’m OK! I’m Be Strong! I am NoMore??"។

ភ្លាមនោះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ និងឲ្យអ្នកនាងកាត់ចិត្ត ដោយមានបងប្អូនបានបង្ហោះសារថា ពីមុនប្រាប់ថា ស្រឡាញ់គ្នាណាស់ បាត់មិនបាន ចុះហេតុអីឥលូវ........មានអីនៅពីក្រោយមែន" និងមានអ្នកខ្លះថា "កុំគិតច្រើន ពេលវេលាប្រាកដជានាំទៅរកក្តីសុខដូចដើមវិញ"៕














ប្រភព៖ ណូ ម័រ