កាលពីថ្មីៗនេះ រូបថតមួយសន្លឹកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលក្នុងរូបនោះមាននារីម្នាក់កំពុងតែដេកនៅជិតសាកសពមនុស្សដែលខ្លួនស្រលាញ់ ទាំងមិនភ័យខ្លាច និងស្អប់ខ្ពើមឡើយ។ នារីក្នុងរូបនោះ ត្រូវជាសង្សារបុរសដែលបានលាចាកលោកនេះទៅ បន្សល់ត្រឹមតែពាក្យសោកស្តាយ និងអាឡោះអាឡៃជាខ្លាំង ទាំងគ្រួសារនិងមិត្តភក្ភិបងប្អូន ដែលមិនអាចត្រលប់ជារៀងរហូតតទៅ។
.jpg?1572623123)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kong Sovan Manita បានបង្ហោះសារទៅកាន់មិត្តភក្ភិដែលកំពុងតែយំអោបសពសង្សាររបស់ខ្លួន ថា“អាណិតណាស់ Jenny Jenny មួយយប់ទល់ភ្លឺ ខ្ញំបានត្រឹមឃើញមឹត្ត យំ គេងជិត ហើយសួរថា (បងដាច់ជិតមេស ទុកអូនចោល កន្លះជីវិតទៀត អូនរស់យ៉ាងណា សប្បាយយ៉ាងមិច បងសន្យាមួយអូនច្រើនណាស់ បងថា បើលបងមិនបានអូន ក៏គ្មាមអ្នកណាបានអូនដែល បងមិនទាន់ធ្វើវាទេ ម្ដេចបងទៅចោលអូន ត្រលប់មកវិញមក អូនទទួលបានគ្រប់យ៉ាង សង្សាខ្ញំសង្ហាណាស់ សង្សាខ្ញំពាក់អាវស្អាតៗល្អៗណាស់ សក់វែងមិនទាន់ទៅកាត់ហើយ ចេញទៅក្រៅមិនស្អាត មិនចេញទេ បាត់ទឹកអប ក្រអូបណាស់ពេលនៅក្បែលគាត់ គាត់ស្រលាញ់ខ្លួនគាត់ណាស់ ) អារម្មណ៍ខ្ញំ ពិបាកទទួលណាស់ពិបាកនិយាយណាស់ ពេលឃើញ មឹត្តទាំងពីរបែបនេះ”។
.jpg?1572623128)
ចំនែកឯគណនីហ្វេសប៊ុកដែលត្រូវជាសង្សារក៏បានបង្ហោះសារថា “នាងខ្ញុំ Jenny តំណាងអោយគ្រួសានៃសពឈ្មោះ សេនឧត្តម មានទុក្ខយ៉ាងក្រៀមក្រំក្នុងការបាត់បង់សមាជិកគ្រួសារមួយរូបនេះ ៕ ហេតុដូចនេះហេីយនាងខ្ញុំសូមជម្រាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយដែលគោរពស្រលាញ់ ឧត្តម អោយបានជ្រាបថា ពិធីដង្ហែរសពនឹងប្រារព្ធទៅនៅថ្ងៃទី 03 ខែ វិឆ្ឆិកា ឆ្នាំ2019 នៅវេលាម៉ោង 2:00ថ្ងៃត្រង់ឆ្ពោះទៅកាន់វត្តទួលទំពូង៕ ហេតុដូចនេះហេីយនាងខ្ញុំនិងគ្រួសារសូមគោរពអញ្ជេីញញាតិមិត្តជិតឆ្ងាយមកចូលរួមកុំបីខាន”។ គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវជាសង្សាររបស់គាត់ បានស្លា ប់បាត់ជីវិតដោយសារតែ គ្រោះថ្នាក់ចរចរណ៍ ៕
សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1572623136)
.jpg?1572623136)
.jpg?1572623136)
.jpg?1572623136)