គិតនាំឈឺក្បាល! ​​ពេជ្រ សូលីកា មិនខ្វល់រឿងហែកហួរគ្នា បែរជាត្រៀមបើកហាងកើបលុយជាមួយគូរដណ្តឹង ដែលមានឈ្មោះថា....
សីហា
-

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះតារាចម្រៀង​ ពេជ្រ សូលីកា ហាក់បីដូចជារងសំពាធពីមហាជននិង មិត្តភក្ភិរបស់ខ្លួនកាលពី១០ឆ្នាំមុន ​ខណៈ​ដែលអ្នកនាង ថៃ​ ​នារី​សុជាតា​ បានបើកកកាយរឿងជាច្រើនទៅកាន់មិត្តរបស់ខ្លួន និងធ្វើការLive ផ្ទាល់ជាមួយ បេនី យ៉ាំង ដែលមានអ្នកទស្សនារហូតដល់ ៨០០k។

យ៉ាងណាមិញ ពេជ្រ សូលីកា ដូចមិនខ្វាយខ្វល់និងតបតទៅកាន់  ថៃ​ ​នារី​សុជាតា​ទេ បែបជាលួចសម្ងំគិតពីគម្រោង​បើកហាង​ថ្មី​ ឈ្មោះ​ ​បាយស្រា​ ​ធ្វើព្រងើយ ដោយមិនបានខ្វល់ពី​រឿង​ដែលកំពុង​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះឡើយ​ ចំណែក​ឯ​ថ្ងៃរៀប​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ ក៏​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​នៅឡើយ​នោះទេ​។

គួរបញ្ជាក់ផងដែរថា ប៉ាក្មេងរបស់ពេជ្រ សូលីកា ក៏បានបង្ហោះសារទៅកាន់កូនប្រសារថា “ក្នុងនាមជាប៉ារបស់ឃីម ហាន ខ្ញុំពិតជាអរគុណដល់ម្តាយរបស់ ពេជ្រ សូលីកា ដែលចិញ្ចឹមបីបាច់កូនស្រីដ៏គួរឲ្យស្រលាញ់ អស្ចារ្យម្នាក់នេះ។ ខ្ញុំឃើញថានាងមានចិត្តល្អ និងជាក្មេងស្រីដែលចេះពិចារណា។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ ហើយនិងគ្រួសាររបស់ខ្ញុំទាំងមូល ពិតជាស្រលាញ់នាងណាស់ ដោយមិនខ្វល់ថានាងគឺជាអ្វី ឬជាអ្នកណានោះទេ។ ពួកយើងជូនពរឲ្យកូនទាំងពីរជួបតែសុភមង្គលជារៀងរហូតទៅ”។

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង ដោយមានអ្នកចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ។ ហើយជាពិសេសនោះ សម្រាប់សារនេះ ក៏មានអ្នកចូលមកនិយាយថា លោកពិតជាប៉ាក្មេក Goal ដែលមនុស្សមួយចំនួនប្រាថ្នាចង់បានមែន៕