កំសត់ណាស់លោកតាអើយ...លោកតាកំសត់ មានកូនដល់ទៅ៩នាក់ តែមិនអាចពឹងអ្នកណាម្នាក់បានសោះ អញ្ចឹងហើយមានដើររើសអេតចាយ ក្នុងមួយថ្ងៃបានប្រាប់១០០០ទៅ២០០០រៀល ដើម្បីចិញ្ចឹមជីវិត...មានវិដេអូ
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក k01 ដែលលោកយកព័ត៏មានជាច្រើន ពិសេសលោកបានជួយដល់លោកយាយ លោកតា ដែលទីទាល់ក្រ មានជំងឺ ដើម្បីជួយសម្រួលរាល់ទុក្ខលំបាក របស់លោកយាយ លោកតា ទាំងអស់ឲ្យបានធូរស្រាលបន្តិច ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sola Khang ឬ ហៅថា លោក k01 បានបង្ហោះសារពីជិវិតរបស់លោកតាកំសត់ម្នាក់ ដែលគាត់មានអាយុច្រើនហើយ តែបែរជាមិន មិនរស់នៅសុខស្រួលដូចអ្នកដទៃ តែផ្ទុយទៅវិ គាត់បែរជាមកដើររើសអេតចាយ ដើម្បីចិញ្ចឹមភរិយា។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក​បានរៀបរាប់ថា​"លោកតាអាយុ79ឆ្នាំមុខរបររើសអេតចាយនិងយាយអាយុ69ឆ្នាំមុខរបរលក់នំក្រូច មានកូនដល់ទៅ9នាក់រកពឹងពាក់តែម្នាក់មិនបាន បានជួបលោកតាតាមនណ្ដោយផ្លូវជាតិលេខ1ម្ដុំផ្សារគគីរ"។ លោកតាបានប្រាប់ថា ក្នុងមួយថ្ងៃគាត់រកបានតែ១០០០រៀលទៅ២០០០រៀលតែប៉ុណ្ណោះ។ ចំណែកកូនវិញ ក៏ក្រលំបាក ហើយក៏មិនមានថវិការជូនគាត់នោះ៕

មានវិដេអូ៖

ប្រភពៈ Sola Khang