យ៉ាប់ណាស់អាស៊េរីចង់ល្បីនេះ...អ្នកនាង កាកា អូស្រ្តាលីថា នេះហើយមនុស្សប្រុសដើមទ្រូងប្រាំហត្ថក្នុងប្រទេសខ្ញុំ ប្រើពាក្យសំដីអសុរសណាស់ទៅលើមនុស្សស្រី...មានវិដេអូ
-

បងប្អូនជាច្រើនប្រាកដជាស្គាល់ហើយពីវត្តមានរបស់បងស្រី កាកា អូស្រ្តាលី ដែលគាត់តែងតែបង្ហោះវិដេអូឃ្លីប​ជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក ហើយបងស្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយបងប្រុសតាន់ គឹមសួរ ក្នុងការដាំដើមឈើ នៅតាមតំបន់ផ្សេងៗផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងស្រីកាកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទ្រាំមិនបាននូវការប្រើពាក្យសំដីងសុរសរបស់ លោក Tawan Jalerm។ អ្នកនាងបានបង្ហោះសារថា "នេះហើយមនុស្សប្រុសដើមទ្រូងប្រាំហត្ថក្នុងប្រទេសខ្ញុំ ខាងមនុស្សស្រីជេរគ្នាឈ្លោះគ្នាហ្នឹងវាខុសហើយ គេឈ្លោះគ្នាតែស្រីៗគ្នាគេសោះ តែខ្លួនឯងជាមនុស្សប្រុសនាគការងារអ្វីដែរ? និយាយជាន់តែដានខ្លួនឯង ឆ្ងាញ់ជាងគេត្រង់និយាយដៀលភិនភាគរបស់មនុស្សស្រី និយាយពាក្យមិនសូវជាអសុរោះតែសម្ដីចេះអាចទាំងកន្ថោរ សូមនិយាយតាមត្រង់ទោះអ្នកខ្លះអាចមានអារម្មណ៍ថាគាត់និយាយត្រូវក៏ដោយ ប៉ុន្តែខ្ញុំមិនគាំទ្រឲ្យបុរសខ្មែរមកនិយាយប្រើភាសាបែបនេះទៅកាន់ស្ត្រីខ្មែរណាម្នាក់ឡើយ អ្នកណាគាំទ្រពាក្យសម្ដីគាត់ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែសូមបញ្ជាក់ថាការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺស្មើនឹងបើកផ្លូវឲ្យបុរសម្នាក់នេះមើលងាយដល់ស្ត្រីខ្មែរបន្តទៀតទៅថ្ងៃក្រោយ នេះហើយដែលគេហៅថាមានប្រ ដាប់ ភេទ ប្រហិន សាច់ បើផ្ដល់ដំបូលទូន្មានល្អហើយមិនប្រមាថមនុស្សស្រីខ្ញុំមិនថាទេ សុំទោសផងគ្រាន់តែចង់រិះគន់ជាស្ថាបនា "។

អ្នកនាងបានបង្ហោះសារទៀតថា​ "ថ្ងៃនេះបើសិនជាបងប្អូនឃើញឆ្កែមួយក្បាលនេះចេញមកព្រុស មិនបាច់ផ្ញើឲ្យខ្ញុំមើលទេ ព្រោះថ្ងៃនេះខ្ញុំរវល់ដើរលេងជាមួយនឹងគ្រួសាររីករាយរបស់ខ្ញុំ ហើយក៏គ្មានពេលសម្រាប់អាកូនឆ្កែមួយក្បាលដែលមើលងាយស្ត្រីខ្មែរនេះដែរ! សូមបញ្ជាក់ថាពីដំបូងអញមិនបានដៀលក្បាលអាថោកឯងទេ! មកហៅអញសុទ្ធតែមានផ្ទៃពោះបែកថ្នាំ អញសូមវេរពាក្យនិងជូនដល់ពូជរបស់ឯងវិញ! រិះគន់ស្ថាបនាឲ្យក្បាលអាឆ្កែហ្នឹងកុំចេះតែមើលងាយស្ត្រីខ្មែរ បើសិនជាថ្ងៃក្រោយចង់ព្រោះដាក់មីណានិយាយឈ្មោះមីនឹងទៅ ប្រយ័ត្នបានទៅដេកស៊ីបាយគុកព្រៃស! យ៉ាប់ណាស់អាពួកស៊េរីចង់ល្បីស្តាយគុកច្រវ៉ាក់!?

ស្ត្រីខ្មែរក៏ដោយស្រីខ្មែរទៅដោយ គេធ្វើអីក៏ដោយយើងជាប្រុសមិនគួរប្រើភាសាបែបនេះទេ បើគ្រាន់តែស្ថាបនាខ្ញុំមិននិយាយទេ! ស្អប់ជាទីបំផុតអាមនុស្សប្រុសដែលមើលងាយមនុស្សស្រី!"៕

មានវិដេអូ៖


ប្រភព៖ Kaka KH Australia