ខ្លាំងបាត់ ! ជិះឡានជួបCrush តាមផ្លូវខំជិះតាមពីក្រោយរហូតមកដល់ផ្ទះ ចុងក្រោយបែរជាចង់បង្ករហិង្សារនិងគំរាមសម្លាប់....(មានវិដេអូ)
-

ហ្វេសប៊ុក​ ៖ នៅកាលពីយប់មិញនេះបានកើតមានការភ្ញាក់ផ្អើលមួយដោយសារតែមានបុរសម្នាក់ស្រវឹងបាត់បង់ការចងចាំបានជិះតាមស្រីស្អាតម្នាក់តាមផ្លូវយ៉ាងឆ្ងាយរហូតមកដល់ផ្ទះមិនដឹងថាមានបំណងអ្វីឲ្យពិតប្រាកដទេ យ៉ាងណាមិញបើយោងទៅតាមសម្តីរបស់បុរសម្នាក់នេះបាននិយាយថាគ្រាន់តែឃើញស្រីស្អាតហើយជូនមកដល់ផ្ទះមិនមានបំណងអ្វីទេ គ្រាន់តែចង់ឲ្យសុខសប្បាយតាមផ្លូវ ។

បុរសម្នាក់នេះបានបន្តឲ្យដឹងទៀតថា ខ្លួនជាប៉ូនលិសហើយជាមេសន្តិសុខទោះបីក្រុមនារីប៉ុន្មាននាក់នេះហៅប៉ូលិសមកក៍ខ្លួនមិនខ្លាចដែរហើយមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងចង់បង្ករអំពើហិង្សារទៅលើមិត្តភក្តរបស់ស្រីស្អាតម្នាក់នោះទៀត បន្ទាប់មកក៏ឡើងទៅលើរថយន្តរបស់ខ្លួនមុនពេលដែលខ្លួនបើកឡានចេញទៅទាំងស្រវឹងនោះបុរសម្នាក់នោះក៏បានបោះពាក្យសម្តីមកខាងក្រុមស្រីស្អាតថា ថ្ងៃស្អែកនិងសម្លាប់ចោល។ 

ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖