ក្រោយពីមានរឿងរ៉ាវផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែពេលនេះ ពេជ្រ​ សូលីកា បង្ហោះសារយ៉ាងមានអត្តន័យថា...
-

ក្រោយពីរឿងរ៉ាវជាច្រើន បានផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ស្រាប់តែពេលនេះពេជ្រ សូលីកា​ បានបង្ហោះសារយ៉ាងមានអត្តន័យថា​"នេះជាការ គោរព ដ៏មិនអាចកាត់ថ្លៃបាន ពី កូនៗទាំងពីរនាក់ ជូនដល់លោកទាំងពីរ នឹង ក្រុមគ្រួសារ??

1. សូមគោរពអរគុណ លោកទាំងពីរ ដែលបានស្រលាញ់

អោយតម្លៃមកដល់រូបខ្ញុំដូចជាគ្រួសារតែមួយ

2. សូមគោរពអរគុណ ដែលលោកទាំងពីរបាននែនាំប្រៀនប្រដៅគួរធ្វើ អ្វីដែលល្អ អ្វីដែលមិនល្អ

3. សូមគោរពអរគុណ លោកទាំងពីរដែលបានឈរនៅក្បែរកូនៗនឹងផ្ដល់កម្លាំងចិត្ត ជានិច្ច

កូនទាំងពីរមិនសន្យាទេ តែកូននឹងធ្វើតាមនៅ ដំបូន្មានដែលលោកបានអប់រំ រស់នៅដោយមានកេត្ដិយស កេរ្ដិ៍ឈ្មោះ ស្លា ប់ទៅមានពាក្យពីរហ្នឹងទេ ដែលជាកេរ្ដិ៍ទុកតកូនតចៅ រៀនគោរពមនុស្សដែលគេ អោយតម្លៃយើង បើគេមិនស្គាល់ពីតម្លៃយើង យើងក៏នៅតែបន្តរក្សាអំពើល្អរបស់យើងដដែល

-ចាំណាកូន សម្ដីសជាតិ មាយាទសពូជ ??

ប្រទេស មានច្បាប់ គ្រួសារមានវិន័យ

ឆ្លងកាត់រឿងជាច្រើន បានធ្វើអោយខ្ញុំស្គាល់ពីមនុស្សកាន់តែច្បាស់ នឹងអ្វីដែលខ្ញុំទទួលបានគឺ ក្ដីស្រលាញ់ពិតប្រាកដ សុភមង្គល ការអោយតម្លៃ ការផ្ដល់កម្លាំងចិត្ត ពីក្រុមគ្រួសារ ពីឱពុកម្ដាយក្មេក ពីបងថ្លៃ ពីមនុស្សដែលខ្ញុំស្រលាញ់ សូមជូនពរលោកទាំងពីរ មានសុខភាពល្អ សុខភាពរឹងមាំ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ នឹងសូមជូនពរលោកទាំងពីរធ្វើដំណើរត្រលប់ទៅវិញ ដោយសុវត្ថិភាព ??❤️"។

ភ្លាមនោះក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរចំពោះអ្នកទាំងពីរនាក់ និងជូនពរឲ្យអ្នកទាំងពីរនាក់ ស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង រៀងៗខ្លួនផងដែរ៕

ប្រភព៖ Pich Solikah