លោកឧកញ៉ា ទៀ វិចិត្រ ថា​ នៅពេលដែលយើងជួបការឈឺស្កាត់ ត្រូវប្រាប់ខ្លួនឯងថា នេះគឺជាសញ្ញាដាស់តឿនឲ្យយើងមើលឃើញពីតម្លៃនៃការថែរក្សាសុខភាព...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ រួចមកហើយ ដោយលោកបានបង្ហោះវិដេអូជាច្រើន នៅក្នុងជួយដល់លោកតា លោកយាយចាស់ជរា ដែលកំពុងជួបនូវការលំបាក ហើយលោកក៏ជាបុគ្គលម្នាក់ដែលបានជួយអភិរក្សសត្វព្រៃ កុំឲ្យបាត់បង់ ផងដែរ។ មនុស្សជាច្រើនតែងតែបណ្តែតបណ្តោយខ្លួន មិនមើលថែសុខភាព មិនទៅហាត់ប្រាណ ឬ ទៅកន្លែងស្ទីមផ្សេងៗ ដែលអាចកាត់បន្ថយជាតិពុលនៅក្នុងខ្លួនខ្លះទេ គឺឲ្យតែមានពេលទំនេរ ហៅមិត្តភក្តិបងប្អូន ជុំគ្នាផឹក យូរៗក៏កើតជំងឺដោយមិនដឹងខ្លួន។

តែក៏មានអ្នកខ្លះទៀតគាត់ក៏បានមើលថែសុខភាពបានយ៉ាងល្អ តែនៅតែមិនអាចចៀសផុតពីជំងឺបាន ។ ដូចនេះក៏គួរណាឧស្សាហ៍ពិនិត្យមើលសុខភាពរបស់យើង មួយឆ្នាំម្តង ឬ ២ឆ្នាំម្តង ដើម្បីបានដឹងថា តើសុខភាពរបស់យើងនៅពេលនេះ កម្រិតណាហើយ? មួយវិញទៀត បងប្អូនគួរតែប្រុងប្រយ័ត្នចំពោះការហូបចំនីអាហារ ឬ ពិសារគ្រឿងស្រវឹងច្រើនពេក ព្រោះអាចបណ្តាលឲ្យយើងទៅជាឈឺបាន។

សុខភាពគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់​ៗ ទោះបីមានទ្រព្យសម្បត្តិច្រើន យ៉ាងណាក្តី តែបញ្ហាសុខភាពគឺជាកត្តាទីមួយ​ដែលសំខាន់បំផុតសម្រាប់ជីវិត ។ បើសុខភាពយើងមិនល្អ យើងក៏មិនអាចធ្វើអ្វីបាន មានតែការចំណាយទៅជារឿយៗ ដូចនេះ សូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ "នៅពេលដែលយើងជួបការឈឺស្កាត់ ឲ្យប្រាប់ខ្លួនឯងថា...នេះគឺជាសញ្ញាដាស់តឿនឲ្យយើងមើលឃើញពីតម្លៃនៃការថែរក្សាសុខភាពឲ្យបានល្អ...ទៀ វិចិត្រ"៕

ប្រភព៖ ទៀ វិចិត្រ TEA VICHET