ខេត្តព្រះសីហនុ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាលោក ឧកញ្ញា៉ទៀត វិចិត្រ បានដុតដៃដុតជើងខ្លាំងណាស់នៅក្នុងការរុកនារីជនជាតិអង់គ្លេសដែលបានបាត់ខ្លួននៅកោះរ៉ុង អស់រយៈពេលជាច្រើនថ្ងៃទើបតែរកឃើញនៅកាលពីពេលថ្មិៗនេះគួរបញ្ចាក់ផងដែរថា សាកសពជនរងគ្រោះនារីជនជាតិអង់គ្លេសនេះត្រូវបានរកឃើញដោយការចុះរុករករបស់លោក ឧកញ្ញា៉ ទៀ វិចិត្រ និងក្រុមការងារនិងកងកម្លាំងជាច្រើននាក់ទៀត។

គួររំលឹកផងដែរថា មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុអោយដឹងតាមរបាយការណ៍ថា ក្រោយធ្វើកោសល្យវិច្ចយ័ ជំនាញបានបញ្ជាក់ថា នារីជនជាតិអង់គ្លេស គឺស្លាប់ដោយលង់ទឹក មិនមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

របាយការណ៍ដដែលបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បើកកិច្ចប្រតិបត្តិការស្វែងរកស្ត្រីជាភ្ញៀវទេសចរណ៍ឈ្មោះ BAMBRIDGE AMELIA Louise ភេទស្រី សញសញ្ជាតិអង់គ្លេស ឆ្នាំកំណេីត14.07.1998 កាន់លិខិតឆ្លងដែនលេខ531890833 ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤.១០.២០១៩ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនៅថ្ងៃទី៣១.១០.២០១៩ វេលាម៉ោង១៤:១០នាទី សាកសពត្រូវបានប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រ ត្រង់ចំណុចជិតព្រំប្រទល់កម្ពុជានិងថៃស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប្រហែលជាង៩២គីឡូម៉ែត្រ ទិសដៅខាងលិចឈៀងខាងជើងពីកន្លែងបាត់ខ្លួន ។

នេះបើយោងទៅតាមគននីហ្វេសប៊ុកដែលមានឈ្មោះថា Ja Dance បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មកកោះជាមួយមេនិងបងៗដើម្បី លាបំនន់ លាមាត់លាករ ជាមួយលោកយាយម៉ៅនិងម្ចាស់ទឹកម្ចាស់ដីៃព្រព្រឹកក្សាដែលបានថែរក្សាឃុំគ្រងខេត្តព្រះសីហនុនិងដែនដីកោះទាំងមូល ដែលបានបន់ស្រន់កាលគ្រារកន្លងក្នុងការរុករកស្រ្តីជនជាតិអង់គ្លេសដែលបានបាត់ខ្លួនហើយបានរកឃើញសូមក្តីសុខសប្បាយ។







