កាលពីពេលថ្មីៗនេះ មានរឿងដ៏កក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការថតក្នុង mv បទ សង្សាក៏ផិត មិត្តក៏ក្បត់ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ចំពោះការថត MV មួយនេះ ដោយតួប្រុស តួស្រី បង្ហាញភាពស្រើបស្រាល ខ្លាំងពេក នៅក្នុងវិដេអូឃ្លីប ។

ក្រោយពីរងការរិះគន់ យ៉ាងចាស់ដៃពីសំណាក់មហាជន ភ្លាមនោះស្រាប់តែ តួស្រីនៅក្នុង MV បានបង្ហោះសារថា "មិចបានាំគ្នាជេរrose ចឹងចង់ប្រាប់ថាrose អត់ខឹងទេ??បង្រៀនខ្លួនឯងអោយរស់នៅដូចជាទឹក ទើបគ្មានភ្លើងណាមកដុតយើងបាន ?❤️"។ តួស្រី ដែលមានឈ្មោះគណនីហ្វេសប៊ុក An Na Rose បានបន្ថែមទៀតថា"ដូចម្តេចដែលហៅថាសិល្បះ???ណាគេជេរក៍ជេរទៅ roseអត់ខ្វល់??"។

ទន្ទឹមនឹងនេះ តួស្រីនៅក្នុងបទចម្រៀងមួយនេះ ក៏បានផ្តាំទៅលោក Rith Omega ថា"កុំពូកែទើសគេពេកលោករrith omega អោយតែលោកល្អទៅ .brother why you so jol??"។

យ៉ាងណាមិញ តួស្រីនៅក្នុង MV ហាក់មិនខ្វាយខ្វល់ ចំពោះការរិះគន់លើកញ្ញាឡើយបើតាមការ សរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន៕










មានវិដេអូ៖
ប្រភព៖ An Na Rose