លោក Rith Omega ស្នើរឲ្យអ្នកដឹកនាំថត MV ក្នុងបទចម្រៀង សង្សាក៏ផិត​ មិត្តក៏ក្បត់ ចេញមុខសុំទោសជាសារធារណះ​ នឹងលុបMV ដែលឆ្គួតនេះចោល...
-

កាលពីថ្ងៃម្សិលមិញ មានបងប្អូនជាច្រើនបានធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក រឿងថតបទចម្រៀង សង្សាក៏ផិត​ មិត្តក៏ក្បត់ ហើយទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយពីបានឃើញវិដេអូឃ្លីប ក្នុងបទចម្រៀងមួយនេះ ។ ភ្លាមនោះលោក Rith Omega ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយខ្លាចតួអង្គស្រីជាជនគ្រោះ ទើបលោកបានបង្ហោះសារថា "ចំណងជេីង​ សង្សាក៏ផិត​ មិត្តក៏ក្បត់​ តែកាយវិការវិញ​លូក​ ក្តិ..... តួសម្តែងប្រុសវិញ​ សុំថតកុំអោយកាត់​ អ្នកដឹកនាំស្រែកថាអោយលូកទៅៗ​ លូកអោយខ្លាំង​ លូកអោយដល់ទៅ..... (Shit*) តួស្រីមេីលទៅជាជនរងគ្រោ​ ព្រោះសម្តែងដេីម្បីចង់ល្បី​ ហុីម....ប្រហែលជាខួរក្បាលអ្នកដឹកនាំសម្តែងម្នាក់នោះគិតតែរៀងនឹង​ បានជាខ្ញុំឃេីញគាតផលិត MVលេីកណាក៏ផ្តោតតែរឿងថេីប​ រឿងលេីគ្រែ​ ស្រាបស្រាលដែល​ ប្រហែលគាត់មានឆន្ទះចង់អោយ​ ខ្មែរមានរឿងSex ដែលហេីយមេីលទៅ ខ្ញុំនិយាយមែនពេលគេដៀលដល់អ្នកផលិត​ ដល់អ្នកដឹកនាំសម្តែង​ ខ្ញុំរអៀសខ្លួនណាស់​ ព្រោះខ្ញុំធ្វេីខាងនឹងដែល​ តែមិនដែលផលិត សាច់រឿងណា​ ដែលអន់បែបនេះ​ នឹងធ្វេីអោយគេមេីលងាយសិល្បះខ្មែរចឹងទេ"។

ក្រោយមកទៀត ក៏បានឃើញខាងស្រីគាត់បានបង្ហោះសារតបវិញថា "មិចបានាំគ្នាជេរrose ចឹងចង់ប្រាប់ថាrose អត់ខឹងទេ??បង្រៀនខ្លួនឯងអោយរស់នៅដូចជាទឹក ទើបគ្មានភ្លើងណាមកដុតយើងបាន ?❤️"។ តួស្រី ដែលមានឈ្មោះគណនីហ្វេសប៊ុក An Na Rose បានបន្ថែមទៀតថា​"ដូចម្តេចដែលហៅថាសិល្បះ???ណាគេជេរក៍ជេរទៅ roseអត់ខ្វល់??"។

បន្ទាប់ពីបានឃើញសារ របស់តួស្រីក្នុងបទចម្រៀងមួយនេះផុសឡើងភ្លាមនោះលោកក៏បានបង្ហោះវិញថា "ហុីម​ .... ខ្ជិលនិយាយ​ ព្រោះខ្ញុំដឹងពីគោលបំណងប្អូនស្រីតបនឹងខ្ញុំបែបនេះ!!! ខ្ញុំបាននិយាយហេីយៗ​ ខ្ញុំសរសេររិះគុណទៅលេីតែអ្នកដឹកនាំសម្តែងទេ​ តួសម្តែងជាជនរងគ្រោះ​ ព្រោះអ្វីៗស្ថិតលេីការរៀបចំរបស់អ្នកដឹកនាំសម្តែងទេ ខ្ញុំមិនមែនជោដេីរទេីសគេទេ​ តែខ្ញុំធ្វេីការខាងនឹងដែល​ ជាអ្នកដឹកនាំសម្តែង3ឆ្នាំដែល​ ចឹងខ្ញុំមានសិទ្ធិនិយាយព្រោះវាទាក់ទងនឹងវិជ្ជាជីវះរបស់ខ្ញុំដែល​ គេធ្វេីអោយMVស្រុកខ្មែរគ្មានតំលៃ​ ប៉ះពាល់សីលធម៍សង្គម"។

ភ្ជាប់ជាមួយគ្នានោះផងដែរ លោក Rith Omega បានបង្ហោះសារថា "សង្ឃឹមថាអ្នកដឹកនាំសម្តែងរូបនេះ​ នឹងចេញមុខសុំទោសជាសារធារណះ​ នឹងលុបMV ដែលឆ្គួតនេះចោល "។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានស្នើរដល់ក្រសួងដែលពាក់ព័ន្ធមេត្តាជួយដល់ធ្វើការកែតម្រូវចំពោះការដឹកនាំមួយនេះផង ។ សូមអរគុណ៕

ប្រភព៖ Rith Omega