ម្ចាស់ជ័យលាភីមហោស្រពសិល្បៈចម្រៀងខ្មែរ និងសមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាទឹកប្រាក់ចំនួន...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបង្ហោះសារថា​ "ជ័យលាភីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ឆ្នាំ២០១៩ រួមនឹងសមាគមន៍សិល្បៈវប្បធម៌កម្ពុជា (ACK)នៅប្រទេសបារាំង នាំយកថវិកាជួយដល់មូលនិធិគន្ធបុប្ផា

បន្ទាប់ពីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់រួច មក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ បេក្ខនារីជ័យលាភី ឈុន ធីតា (ជ័យលាភីលេខ ១ផ្នែកចម្រៀងបុរាណ) និងបេក្ខនារីជ័យលាភី ធឿន សុគន្ធារី (ជ័យលាភីលេខ៣ផ្នែកចម្រៀងសម័យ) ព្រមទាំងសមាគមន៍សិល្បៈវប្បធម៌កម្ពុជា(ACK) នៅប្រទេសបារាំង បានរួមគ្នានាំយកថវិកាចំនួន៩០០ដុល្លា (ប្រាំបួនរយដុល្លាសហរដ្ឋអាមេរីក)ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួយដល់កុមារកម្ពុជាទូទាំងប្រទេស។

ក្នុងនាមកុមារជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងរៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រីម្ចាស់ជ័យ លាភីទាំងពីររូប ព្រមទាំងសមាគមន៍សិល្បៈវប្បធម៌កម្ពុជា(ACK)នៅប្រទេសបារាំង ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនជួយដល់មូលនិធិគន្ធបុប្ផា សូមកងការមហា កុសលដែលកើតចេញពីសទ្ធាប្រកបដោយភាពសប្បរសធម៌នេះបានជាប្រយោជន៍ដល់លោក លោកស្រីគ្រប់ក្តីប្រាថ្នាកុំបីអាក់ខានឡើយ។

អមជាមួយគ្នានោះផងដែរ ខាងមន្ទីរពេទ្យ ក៏បានបង្ហោះសារថា "ថវិកា ៩០០ ដុល្លារអាមេរិក ត្រូវបានម្ចាស់ជ័យលាភីមហោស្រពសិល្បចម្រៀងខ្មែរ និងសមាគមសិល្បវប្បធម៌ខ្មែរនៅប្រទេសបារាំងមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នារសៀលថ្ងៃសុក្រ​ ៥កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩, អ្នកនាង ឈុន ធីតា និងកញ្ញា ធឿន សុគន្ធារី​ ដែលជាជ័យលាភីមហោស្រពសិល្បចម្រៀងខ្មែរជាសកលលើកទី៥​ ឆ្នាំ២០១៩ រួមទាំងសមាគមសិល្បវប្បធម៌កម្ពុជា នៅប្រទេសបារាំង (ACK)​ បាននាំយកថវិកាចំនួន៩០០​ ដុល្លារអាមេរិកមកបរិច្ចាជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ​ និងព្យាបាលជំងឺកុមារនៅកម្ពុជា។ ថវិកានេះបានមកពីការទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងសិល្បផ្នែកចម្រៀងខ្មែរបុរាណ និងជ័យលាភីលេខ៣ផ្នែកចម្រៀងសម័យ។

មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់ជ័យលាភី​ និងសមាគមសិល្បវប្បធម៌ខ្មែរនៅប្រទេសបារាំង និងសូមបន្តអំពាវនាវ​ និងលេីកទឹកចិត្តដល់សប្បុរសជនខ្មែរក្រៅ​ និងក្នុងប្រទេសទាំងអស់​ មេត្តាចូលរួមបរិច្ចាគថវិកាទាំងអស់គ្នាដេីម្បីភាពញញឹមកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថាមូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២) សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ

- ធនាគារកាណាឌីយ៉ា

- ធនាគារអេស៊ីលីដា

- ធនាគារ ABA

- ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing

- ភ្នាក់ងារវេប្រាក់ TrueMoney

- ភ្នាក់ងារវេប្រាក់ DaraPay

ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ"៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: