កុំចេះតែហ៊ាន...លោក ហេង ឡុង បានទាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចរាល់ហើយ ហើយក្រសួងកំពុងតែ...
-

រឿងរ៉ាវកំពុងផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ដែលធ្វើឲ្យមហាជនមានការវាយប្រហារយ៉ាងខ្លាំង ក្រោយពីបានឃើញឃ្លីបវិដេអូ របស់ផលិតកម្មមួយ ដែលបានបង្ហាញអារម្មណ៍ស្រើបស្រើលជ្រុលពេក​ ។ នៅក្នុងនោះផងដែរក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ មិនពេញចិត្តទៅលើអ្នកដឹកនាំ ថត MV យ៉ាងខ្លាំង ហើយក៏សូមឲ្យក្រសួងវប្បធម៏មេត្តាជួយហៅគាត់ធ្វើការណែនាំ​ ដើម្បីកុំឲ្យការថតវិដេអូនោះវាជ្រុលហួសហេតុពេក។

បន្ទាប់ពីបានឃើញវិដេអូឃ្លីបនេះភ្លាម លោកហេង ឡុង ក៏បានបង្ហោះសារថា "សុំបងប្អូនមហាជនជ្រាបជាព័ត៌មាន ថ្មីៗនេះ មានMVវីដេអូមួយ ថតបង្ហាញភាពសិចស៊ីជ្រុល ខ្ញុំបាទបានទាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ ក្រសួងកំពុងតែស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងផលលិតកម្មដែលផលិតឃ្លីបវីដេអូនេះ ព័ត៌មានមិនទាន់ផ្លូវការបានបញ្ជាក់ថា ឃ្លីបវីដេអូនេះមិនមែនផលិតដោយផលិតកម្មដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ នេះបើតាមការឲ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ"៕

ប្រភព៖ Heng Loong