ខ្ញុំកោះរិទ្ធ០៣៖ សូមគោរពរាយការណ៍ជូនមេស្តីពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១៦និង០០នាទី។

-ជនរងគ្រោះឈ្មោះ ភិនសោភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

+ជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo-S១១ Pro ពណ៌ខៀវ សុីមលេខ០៩២ ៤២២៥៧៣ សៀតក្នុងកាបូបពណ៌ខ្មៅស្ពាយចំហៀងរួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកជិតជនរងគ្រោះឆក់យកទូរស័ព្ទដៃម៉ាកខាងលើ រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ប៉ុស្តិ៍ច្បារអំពៅ២។ លុះដល់ម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទដៃម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ជនសង្ស័យប្រើប្រាស់គ្រឿង ញៀន។ដោយក្តីគោរព សូមអរគុណ។ ប្រភព៖ ចំរៀងមនោសញ្ចេតនា
ប្រភពរូបភាព ៖សុីម ចាន់សុី