សូមបងប្អូនប្រុងប្រយ័ត្ន...ស្រីស្អាតម្នាក់ ទិញទូរស័ព្ទ IPHONE 11 pro max មិនទាន់បានមួយអាទិត្យផង ត្រូវចោរខ្ចីទៅបាត់ ខណៈពេលនោះសូមបងប្អូនមើលកាមេរ៉ាចង់ដឹងស្លាកលេខម៉ូតូ ស្រាប់តែ...
-

កាលពីថ្ងៃម្សិលមិញនេះ មាននារីរូបស្រស់ម្នាក់ដែលជាម្ចាស់គគណនីហ្វេសប៊ុក Tota Ai បានបង្ហោះសារថា "សូមប្រុងប្រយ័ត្នល្បិចចោរឆក់ថ្មីពេលជិះ passapp ខ្ញុំប្រុងប្រយត្ន័ណាស់ទូរសព្ទ៏ទើបទិញប្រើមិនទាន់បាន1 អាទិត្យផង 11 pro max ????លោកចោខ្ចីទៅបាត់។ passapp ទំលាក់វាំងនោនហើយ មិនហ៊ានចុចញ៉េញ៉ៃទេ ស្រលាញ់ណាស់ បុន្តែ មិចក៏ដោយក៏ពួកវាមានល្បិចច្រើនណាស់។

ម្សិលមិញពេលយប់ម៉ោងប្រហែល 8 ល្ងាចខ្ញុំបានជិះមកពីទិញអីញាំហើយតាមផ្លូវត្រឡប់មកផ្ទះវិញ ម្តុំបឹងសាឡាង រៀប ផ្លូវបត់ចូលផ្ទះ ក៏យកទូរសព្ទ៏មកមើលតិច ព្រោះ ឃើញពូpassapp ដាក់សុីញ៉ូ បត់ចូលផ្ទះហើយ ពួកវាមានគ្នា3 អ្នកជិះម៉ូតូ 2 ។ ម៉ូតូគ្នាវា1 ជិះបុក passapp លឺសូរ បាំង!!! ពូpassappក៏ចុះទៅមើលពេលនឹងផ្លូវបត់ចូលផ្ទះរាងស្ងាត់តិច ខ្ញុំក៏ទំលាក់ទូរសព្ទ៏ចុះងាកមើលដែរ ប៉ុន្តែមានគ្នាវាម្នាក់ទៀតជិះម៉ូតូ ស្កូពីខ្មៅពេលឃើញខ្ញុំងាកមើល វាវៀកវាំងនោនចូលកញ្ឆក់ទូរសព្ទ៏ខ្ញុំទៅបាត់ ចុះស្រែកចាប់ចោរហើយមានគេតាមហើយតាមមិនទាន់ទៀត ???។

រឿងមួយទៀតឈឺចិត្តណាស់ខ្មែរមិនជួយខ្មែរទេ នៅតាមផ្លូវថានៅជិតនឹងមានហាងទូរសព្ទ៏មួយគេមាន camera សាកសុំគេមើលមើលក្រែងឃើញផ្លាកលេខម៉ូតូចោរ ដល់ទៅសុំឆែកគាត់ថាអត់មានអ្នកចេះឆែកដល់ញ៉ុមចេញមកក្រៅហាងសួរគេមានអ្នកណាចេះឆែកcamera អត់ ? ដលងាកមើលហាងនឹងទាញទ្វារបិទបាត់ ???យប់មិញមិនដឹងវាយកអីមកបុកជើងទេលូវឈឺណាស់ ???"៕

ប្រភព៖ Tota Ai