នៅកាលពីពេលថ្មីៗនេះនមានហេតុការណ៍រន្ធតមួយបានកើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ឆក់យកអាយុជីវិតរបស់នាយទាហានម្នាក់ទាំងវ័យក្មេងដែលជាហេតុដែលបានធ្វើឲ្យក្រុមគ្រួសារនិងសាច់ញាតិ រួមទាំងមិត្តភក្តិរបស់គាត់បាននាំគ្នារន្ធត់ចិត្តយ៉ាងខ្លាំងម្នាក់ៗពោពេញទៅដោយអារម្មណ៍សោកស្ដាយមិនគួរណានាយទាហានម្នាក់នេះត្រូវអាយុខ្លីបែបនេះសោះ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា និស្សិតនាយទាហានសកម្មជំនាន់ទី២១ បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មិននឹកស្មានថាទទួលដំណឹងទុក្ខសោកបែបនេះទេ វាលឿនពេកហើយ មិត្តរួមជំនាន់ Ratna Cambodia Sem ទៅអោយបានសុខណា មានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះ ????
ថ្ងៃនេះនិស្សិតនាយទាហានសកម្មជំនាន់ទី២១មានទុកយ៉ាងក្រៀមក្រំដែលបានបាត់បង់មិត្តរួមជំនាន់ សែម រដ្ធណា ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍៕ ??។

ដូច្នេះហើយនៅពេលធ្វើដំណើរនៅតាមដងផ្លូវទាំងជិតទាំងឆ្ងាយសូមបងប្អូនទាំងអស់គ្នាមេតាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារតែគ្រោះថ្នាក់ចរាចរណ៍បានកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃនិងបានឆក់យកជិវិតមនុស្សអស់រាបលាននាក់ទៅហើយ ដោយសារតែមិនគោរពច្បាប់និងធ្វើដំណើរដោយគ្មានការយោគយល់ឲ្យគ្នាទៅវិញទៅមកជាពិសេសគឺសេពគ្រឿងស្រវឹងហើយបើកបរដោយបាត់ម្ចាស់ការលើខ្លួន។






