នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kanika Un បានបង្ហោះសារនៅលើបណ្តាញសង្គម របស់ខ្លួនក្រោយពីបានបាត់រថយន្តម៉ាក Prius 2007 ពណ៍សរ ផ្លាកលេខ ភ្នំពេញ 2BB-0616 វេលាប្រហែលម៉ោង 3ទៅ4ព្រឹក ថ្ងៃទី៣ ខែ 11 ឆ្នាំ 2019 ស្ថិតទៅភូមិព្រែកក្ដាម ស្រុកពញាឭ ខេត្តកណ្ដាល។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំបាទឈ្មោះ សុខ ហាក់ បានបាត់ឡានម៉ាក Prius 2007 ពណ៍សរ ស្លាកលេខ ភ្នំពេញ 2BB-0616 វេលាប្រហែលម៉ោង 3ទៅ4ព្រឹក ចោរបានចូលតាមបន្ទប់លួចបានលុយមួយចំនួន កាបូបមានកាតគ្រីឡាននឹងអត្តសញ្ញាណប័ណ្ណ ទូរស័ព្ទ ៣គ្រឿង ថ្ងៃទី៣ ខែ 11 ឆ្នាំ 2019 ស្ថិតទៅភូមិព្រែកក្ដាម ស្រុកពញាឭ ខេត្តកណ្ដាល បេីសិនជាបងប្អូនបានឃេីញខ្ញុំបាទនឹងមានជាសាគុណជូន ទាក់ទងតាមលេខទូរសព្ទ័ 098 600 477"។

ប្រសិនបើបងប្អូនបានប្រទះឃើញ រថយន្តដែលមានស្លាកពាក់ស្លាកលេខខាងលើ សូមមេត្តាទំនាក់ទំនង មកកាន់ទូរស័ព្ទ 098 600 477 ។ ភ្លាមនោះក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែក បន្តទៀត ព្រោះតែអាណិត រថយន្តនីមួយៗ មិនងាយសន្សំប្រាក់ទិញរថយន្តនោះទេ ដូចនេះសូមបងប្អូនមេត្តាជួយស៊ែរបន្តផង៕



សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Kanika Un