​ស្រីៗប្រយ័ត្ន ! បើមិនទាន់ច្បាស់ទេកុំចេះតែហ៊ាន ឈ្មោះត្រឹមសង្សារមិនមែនជាប្តី បុរសម្នាក់នេះខឹងសង្សារសុំបែកបង្ហោះរូបអាក្រាតពេញFacebook ម្តង១០អាខោន...
-

កណ្តាល៖ នៅកាលពីពេលថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយដោយសារតែសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមកំហែងហែកកេរ្តិ៍នារីជាសង្សា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៩ ចំណុច ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ។ចំណែកជនសង្ស័យឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើអាខោនហ្វេសបុក (Account Facebook) រួមមាន៖១.លឹម សេងហៀង ប្ដូរទៅ លោក ព្រះ ២.អ្នកក្លាហាន បង្ហុយផ្សែង យកឃ្មុំលើភ្នំទឹកកក៣.Bro Heang៤.Heang Bmc៥.Bro Net៦.Hea Heang៧.Thai khmer៨.Bro Dy៩.Bro Oun១០.Acc Ort Banka១១.Oun Nich ៕

ដំណើររឿងហេតុ៖ កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំបានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ ។ រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម សេងហៀង ព្រោះខ្លួន មានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង ។

ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែ បន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។ តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើនេះ បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ។ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕