អាពពួកឈ្លើងឡើងដើមរកាដែក...លោក គួច ខេវិន ទ្រាំលែងបានព្រលះចំៗថា ពួកបុរសត្រងោលអត់សីលទាំងឡាយគួរឈប់យកស្បង់ចីពរ​ មករកសុីតទៅទៀតទៅ...
-

កាលពីប៉ុន្មានថ្ងៃមុន នៅលើបណ្តាញសង្គមហ្វេសប៊ុក មានករណីរឿងលោកសង្ឃលួចឆាន់ស្រី ស្ងាត់ៗ រហូតដល់ត្រូវគេដឹងហើយក៏យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយព្រះចៅអធិការវត្តមួយអង្គបានបែកធ្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយស្រីស្នេហ៍ លោកមួយអង្គនេះត្រូវបានគេស្គាល់ថា ចៅអធិការ វត្តសិរីមង្គសកស្សបានរាម នៅក្នុង ភូមិជីឃ្ញល់ ឃុំគោកព្រេច ស្រុកគីរីវង់។

ក្រោយពីបែកធ្លាយរឿងអាស្រូវពេញបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ទើបធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ បន្ទាប់មកក៏សឹក ភ្លាមៗតែម្តង។ ដោយឡែកលោក Kevin Kouch បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងរូបរបស់ព្រះសង្ឃ យ៉ាងដូច្នេះថា "អាពួកបុរសត្រងោលអត់សីលទាំងឡាយក៏គួរតែឈប់យកស្បង់ចីពរ​ ដេីម្បីរកសុីតទៅទៀតទៅ​ កុំថាឡេីយដល់ទៅជាតិក្រោយ​ ជាតិនេះក៏ពពួកអាត្រងោលអត់សីលទាំងនោះវាគេចមិនរួចពីបាបកម្មដែលវាបានសាងនោះដែរ(អាពពួកឈ្លើងឡើងដើមរកាដែក)"៕

ប្រភព៖  Kevin Kouch