លោកគួច ខេវិន​ ថា មោទនភាព និងពាក្យអួតសសើរ អំពីអច្ឆរិយភាពនៃមហាប្រាង្គប្រាសាទអង្គរ ព្រមទាំងប្រាង្គប្រាសាទជាច្រើនរបស់ខ្មែរ ត្រូវបានជំនួសមកវិញនូវពាក្យ...
-

បើយោងតាមគណនីហ្វេសប៊ុកលោកគួច ខេវិន បានបង្ហោះសារយ៉ាងវែងថា​"?មោទនភាព និងពាក្យអួតសសើរ អំពីអច្ឆរិយភាពនៃមហាប្រាង្គប្រាសាទអង្គរ ព្រមទាំងប្រាង្គប្រាសាទជាច្រើនរបស់ខ្មែរ ត្រូវបានជំនួសមកវិញនូវពាក្យមុសារ បន្ទាបបន្ថោក តៗគ្នាដោយខ្មែរយេីងនិងជនបរទេសដែលបានមកកំសាន្ត ហើយខកចិត្តត្រឡប់ទៅវិញ។

ប្រការនេះវាបានក្លាយជាបច្ច័យមួយយ៉ាងសំខាន់ដែលញ៉ាំងឲ្យ បរិមាណនៃភ្ញៀវទេសចរបរទេសធ្លាក់ចុះគំហុកបំផុតនាពេលបច្ចុប្បន្ន ។ ខ្មែរមានពាក្យស្លោកមួយថា"ក្អែកមួយជាក្អែកដប់" ។ អាចជាតួយ៉ាងបើខ្មែរធ្វើមិនល្អអ្វីតែ១សោះ ជនបរទេសម្នាក់ថាខ្មែរអាក្រក់ ១ ជនទីពីរថាអាក្រក់២ ជនទីបីថាអាក្រក់៣ ... ជនទីដប់ថាអាក្រក់ដល់១០ ឬអាចលើសពីនេះទៀត (វាអាចជាការពិត អាចជាការពន្លើស) ប៉ុន្តែខ្វះឬលើសនៅលើមាត់បរទេសវាមិនសំខាន់ សំខាន់ត្រង់ថាខ្មែរដែលពាក់ព័ន្ធនឹងរឿងនេះវាអាក្រក់ ឬមហាអាក្រក់ពិតឬអត់? បើតាមព័ត៏មានសង្គមដែលទម្លាយចេញជាហូរហែរ មានជនខិលខូច ចរឹកថោក មាយាទអន់មួយចំនួន បង្កប់ខ្លួនក្នុងជួរប៉ូលីស រាជការ និងបក្ខពួកគ្រួសារនិយម បាននឹងកំពុងប្រព្រឹត្តិនូវអំពើថោក លាមកទាបថោក ទៅលើភ្ញៀវទេសចរបរទេស ធ្វើឲ្យគេរៀងចាល ក្រោយពីបានមកកម្ពុជាហើយ មិនចង់ត្រឡប់មកជាន់ម្តងទៀត និងថែម ទាំងផ្តល់ដំណឹងតៗគ្នាដើម្បីកុំឲ្យជួប រឿងអាក្រក់ បាតសង្គមដូច្នេះ...

ជឿឬក៏មិនជឿ វាអាស្រ័យការយកខួរមកគិត? ។គ្រាដែលក្រុមហ៊ុនឯកជនគ្រប់គ្រងការលក់សំបុត្រចូលអង្គរ ភ្ញៀវបរទេសពពាក់ពពូន គេកើបលុយចំណេញសិបលានក្នុង១ឆ្នាំៗ ចុះដល់ពេលអន្តរក្រសួងគ្រប់គ្រង ម៉េចបានជាទៅយ៉ាងអ៊ីចឹង ??? ប្រហែលមិនពិបាកឆ្ងល់????? កុំថាដល់ទៅលុយភ្ញៀវបរទេសដែលពពួកជនស្មោកគ្រោកមួយចំនួន គៃបន្លំយកក្រោមរូបភាពស្របច្បាប់ ស្របជំនាញ ឬក៏លួចប្លន់យកតែម្តងនោះ ... សាកគិត លេងបន្តិចទៅមើល មនុស្ស10 លួចវះវ៉ាលីសភ្ញៀវទេសចរនៅព្រលានយន្តហោះសៀមរាប ម្នាក់ៗលួចវះលើស ពី100លើក ទើបតែចាប់បានតើអ្នក គ្រប់គ្រងកិច្ចការសន្សុតិសុខ សុវត្ថិភាពដល់ភ្ញៀវពួកគេធ្វើអី?? ?ភ្ញៀវ រាប់រយនាក់ដែលត្រូវចោរលួច ចោប្លន់គេថ្កោលទោសពីសមត្ថកិច្ចខ្មែរប្រាប់គ្នីគ្នាថាម៉េច? កុំថាឡើយដល់ទៅរឿងលួចទ្រព្យភ្ញៀវ សូម្បីតែសត្វស្វា ជាបរិវា លំអរប្រាង្គប្រសាទក៏គេលួចចាប់យកទៅលក់យ៉ាងអនាធិបតេយ្យ គ្មាននរណាឈឺក្បាលដែរ.... អ្នកបម្រើសេវាកម្មភ្ញៀវខ្លះក្លាយជាចោរ សត្វស្វាធ្លាប់ជួយបដិសណ្ឋារកិច្ចភ្ញៀវនៅតាមប្រាសាទ (ប្រាសាទអង្គរធំ)ត្រូវគេលួចចាប់យកទៅប្រល័យ... ក្លិនបុប្ឋាផ្កាព្រៃត្រូវជំនួសដោយក្លិនលាមកយ៉ាងអសោច។ដងផ្លូវខ្លះក្នុងក្រុងអង្គរ ដូចផ្លូវទៅកាន់ទីស្មសាន តើនរណាទៅអើយដែលចង់មកសាងការកំសាន្តនៅអង្គរដ៏បវរនិងមហាអច្ឆរិយៈហ្នឹង??? បើមានគេរិៈគន់ក្នុងន័យស្ថាបនាគួរគប្បីអរគុណគេទៅ កុំខឹងនាំតែអាយុខ្លីទេ!!! សុំឆ្លៀតនិទានរឿងឲ្យស្តាប់បន្តិច នៅមុនពេលដែលមហាអាណាចក្រចិនរហែកចេញជា៣ (សាមកុក) គឺកើតចេញ មកពីមហាចង្រៃ៣ ៖ ១/ មានអ្នកចេះមិនប្រើ ២/ ប្រើដែរតែមិនទុកចិត្ត ៣/ ប្រើបានសម្រេចមិនទុកឲ្យដឹងដាន ។ ប្រើតែគ្រួសារអញ ពួកអញនិងអ្នកលើកទូលអញ …"៕

ប្រភព៖ Kevin Kouch