កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី១០ ដែលជាវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ដែលបានចាក់ផ្សាយឡើងនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HD TV។ ជាមួយគ្នានោះផងដែរ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់ជ័យលាភីនឹងទទួលបាន ប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។
អ្វីដែលកាន់ពិសេសនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ដែលអញ្ជើញជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia។
យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាចង់ដឹងហើយថា តើនរណាជាម្ចាស់ពាននៅក្នុងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ក្នុងវគ្គLive Show សប្តាហ៍ទី១០នេះ? ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ នៅសល់បេក្ខជនចំនួន៤រូប ចាន់ កូម៉ែន, បេក្ខជន ចាន់ សុបញ្ញា, បេក្ខជន គង់ ចំរើន និងបេក្ខជន សំ សុ វណ្ណារ៉ាក់។
ក្នុងការទន្ទឹមរង់ចាំទស្សនាយ៉ាងអន្ទះសានោះ ទីបំផុត ក៏បានដឹងពីលទ្ធផលហើយថា នរណាគឺជាម្ចាស់ពានរង្វាន់យ៉ាងពិតប្រាកដ ។ ម្ចាស់ពាននៅក្នុងកម្មវិធីលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia គឺបានទៅលើ បេក្ខជន ចាន់ សុបញ្ញា ដែលមកពីខេត្តកំពង់ចាម។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលរួមអបអរសាទរ ចំពោះប្អូនប្រុស ចាន់ សុបញ្ញា ដែលទទួលបានពានរង្វាន់ និងក្លាយជាម្ចាស់ពាន នៅក្នុងកម្មវិធីលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖