លោក ផែង វណ្ណៈ ថា​ ពូកែបានតែចោរអំបុកចោរអំបែង​ ចោរលួចផ្លែស្វាយ ​ចោរលួចត្រយូងចេក​ ចុះផ្សាយព្រងព្រាត ចំណែកអាមេក្លោងធំៗវិញ កុំថាឡេីយដាក់ខ្នោះ​ សូម្បីតែ​...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់លោកផែង វណ្ណៈ គ្រប់ៗគ្នារួចមកហើយ ដែលលោកបានជួយដល់សង្គម និងជួយរកយុត្តិធម៏ជូន ជនរងគ្រោះដោយសារដីធ្លី ហើយលោកក៏បានជួយដល់ចាស់ជរា ជនពិការ ដែលកំពុងតែជួបនូវការខ្វះខាត ទីទាល់ ជាច្រើននាពេលកន្លង ។ លោក ផែង វណ្ណៈ ក៏ជាបុគ្គលម្នាក់ ដែលស្វះស្វែងរក យ៉ាងខ្លាំងនៅក្នុងជួយដល់ជនរងគ្រោះ ដែលត្រូវជនមានអំណាច មួយចំនួន ប្រើសិទ្ធិអំណាចគៀបសង្កត់ ដើម្បីទទួលបានផលប្រយោជន៍តាមរូបភាពផ្សេងៗផងដែរ។

នៅមុននេះបន្តិច ក្រោយពីបានឃើញរូបភាព របស់សមត្ថកិច្ចចាប់បានក្មេងប្រុស អាយុ១៥ឆ្នាំម្នាក់ វាយខ្នោះ ដាក់ច្រវ៉ាក់ជើង ដោយសារតែគាត់បានលួចទូរស័ព្ទនោះ លោកក៏បានបង្ហោះសារថា "កុមារា​អាយុ​ ១៥​ ឆ្នំា​ ម្នាក់​ ព្រោះតែជីវភាពក្រីក្រ​បាន ឆក់​ទូរស័ព្ទដៃ​ ១​ គ្រឿង​ នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ ២​ ចាប់បានដាក់ខ្នោះដៃផង​ ដាក់ច្រវ៉ាក់ជេីងផង​ ​ ។ ចំណែកមេ ក្លោង គ្រឿ ងញៀ នរាប់ សិប គីឡូ​ កុំថាឡេីយដាក់ខ្នោះ​ សូម្បីតែថតរូបយកមកផ្សាយក៏គ្មានផង​ ។ ពូកែបានតែចោរអំបុកចោរអំបែង​ ចោរលួចផ្លែស្វាយ​ ចោរលួចមាន់​ ចោរលួចត្រយូងចេក​ ដាក់ខ្នោះថត​បង្ហោះផ្សាយព្រោងព្រាត​ "៕

ប្រភព​៖ Pheng Vannak News