បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cher Yin បានបង្ហោះសារយ៉ាងកំសត់ ពីជីវិតគ្រូបង្រៀនម្នាក់ មកពីទីឆ្ងាយ ដើម្បីមកបង្រៀនកូនៗ ដែលនៅក្នុងតំបន់ដាច់ស្រយាល គ្មានគ្រូណាចង់មកបង្រៀនទេ ព្រោះតែទីនោះគ្មានសុវត្ថិភាព ហើយក៏ចោរលួចរបស់របររាល់ថ្ងៃ ម្យ៉ាងអាណិតកូនសិស្ស គ្នាចង់មានចំណេះដឹង ទើបលោកគ្រូម្នាក់នេះមកពីទីឆ្ងាយដើម្បីបង្រៀន។

នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា "អានបន្តិចទៅ!!!ខ្ញុំគ្រាន់តែជាគ្រូបង្រៀនក្រីក្រដែលមកពីឆ្ងាយប្រហែល80km ពីផ្ទះដើម្បីទៅបង្រៀនសហគមន៌ដ៏កំសត់គ្រូបង្រៀនមួយនេះ។ ខ្ញុំបានលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា គ្រួសារ ទាំងកំលាំងកាយ កំលាំងចិត្ត••• គ្មានគ្រូណាហ៊ានមកសាលានេះទេ ព្រោះគ្មានទឹក ភ្លើងប្រើប្រាស់ នឹង ដាច់ស្រយ៉ាលពីភូមិ នៅជិតកន្លែង កប់ខ្មោ ច។ ខ្ញុំគិតថា ខ្ញុំជាគ្រូទីមួយហើយដែលមកពីឆ្ងាយសម្រេចចិត្តរស់នៅដោយមិនខ្លាចលំបាក ជិត 3ឆ្នាំមកហើយ ខ្ញុំបានសាងសង់កូនផ្ទះតូចសម្រាប់ស្នាក់នៅបណ្តោះអាសន្នដោយប្រើកំលាំងញឹសឈាមខ្លួនឯង ។ តំបន់នេះវាគ្មានសន្តិសុខប៉ុន្មានទេ តែខ្ញុំអាចទ្រាំបាន ដើម្បីក្មេងៗបានរៀន តែអ្វីដែលហួសចិត្ត នឹងធ្វើអោយខ្ញុំបាក់ទឹកចិត្ត គឺ បងចោរ បានគាស់ផ្ទះជាលើទី4ហើយ លួចរបស់របរ គ្មានសល់សូម្បីតែ កូនចាន ខោអាវ ម៉ាស៊ីនកាត់ឈើ-ល- ។តើខ្ញុំមានលុយឯណាទិញ ចាន ឆ្នាំង •••"។

លោកគ្រូកំសត់បានបន្តទៀតថា"?បងប្អូនអានមួយៗ? ពេលខ្ញុំមកសាលាចូលវេសមកាលថ្មី2019_2020 ? ខ្ញុំចង់និយាយនិងរៀបរាប់សម្ភារៈដែបង ចោរគាស់ផ្ទះលួចអស់ យ៉ាងហួសចិត្ត!!!! ពិតប្រាកដអត់ ភរ អត់កុហក ?មានដូចជា៖ ចាន ឆ្នាំង ស្លាព្រា កែវផឹកទឹក ខ្ទះ ចានដែក មុងកញ្ចាស់ ភួយ វាងណន ខោ អាវ ចង្រ្កានហ្គាស កំប៉ុងហ្គាស ម៉ាស៊ីនកាត់ឈើ ពូកដេកកញ្ចស់ ធុងទឹក ធុងស្ពេត្រូ អំពូលភ្លើង អាគុយ សូលា និយាយរួម នៅសល់តែ ខ្ទមតូចកញ្ចាស់ធ្វើដោយខ្ញុំផ្ទាល់ សហគមន៌មិនជួយផង ដែលវាលើកអត់បាន កុំអីវាយកទៅបាត់ តែវាលើកអត់រួច????? គ្រូវាក្រហើយ បងចោរយកទៅអស់ទៀត ខ្ញុំមានលុយណាទិញ ខ្ញុំនិងគ្រួសារខំសន្សំយូរហើយ បានសម្ភារៈប៉ុន្នឹង អត់ទុកអោយម៉ាតិចសោះ"៕










ប្រភព៖ Cher Yin