ចិត្តល្អពិតមែន...បងប្រុសម្នាក់រើសបានកាបូបលុយនៅឃ្លាំងលើ ហើយនៅក្នុងនោះមានលុយជាង៤ពាន់ដុល្លារ សូមជួយស៊ែរឲ្យម្ចាស់កាបូបគាត់បានដឹងផង...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា កេត ផល្លី គាត់បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយសង្ឃឹមថា បងប្អូននឹងជួយស៊ែរផ្តល់ដំណឹងដល់ ម្ចាស់កាបូប ដែលបានជ្រុះបាត់ ដោយនៅក្នុងកាបូបនោះមានប្រាក់ជា៤ពាន់ដុល្លារ និងប្រាក់រៀលមួយចំនួនទៀត។

ម្ចាស់គណនីហ្វេសប៊ុក ប្រកាសស្វែងរកម្ចាស់កាបូបលុយ ដែលបានជ្រុះបាត់ ដោយមានលុយមួយចំនួន។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "ថ្ងៃនេះខ្ញុំបានរើសកាបូបលុយមួយនៅឃ្លាំងលើក្នុងកាបូបមានលុយ4140$លុយខ្មែរ2000៛បើបងប្អូនណាបាតតេមកខ្ញុំមកលេខ016292224"។

បន្ទាប់ពីបានឃើញការបង្ហោះសាររួចភ្លាមម្ចាស់គណនីក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែក យ៉ាងច្រើន។ បើមានបងប្អូនណាបានជ្រុះបាត់កាបូប ដូចនៅក្នុងរូបភាពនេះ សូមទំនាក់ទំនងទៅកាន់លេខខាងក្រោមលើនេះ។ សូមអរគុណ៕

ប្រភព៖ កេត ផល្លី