ធ្វើស៊ីស្រស់ៗអញ្ចឹងអ្នកណាមិនខ្លាច...មិត្តរួមការងារម្នាក់ត្រូវគេធ្វើស៊ីនៅបឹងកក់ អស់ប្រាក់ជាង២ពាន់ដុល្លារ ស្នើរសុំឲ្យឧត្ដមសេនីយ៍ឯក សថេត មានវិធានការលើរឿងនេះផង...មានវិដេអូ
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្រុសម្នាក់ បានរៀបរាប់ទាំងក្តីបារម្ភ ចំពោះសុខសុវត្ថិភាព​របស់ខ្លួន​ក៏ដូចជាសាច់ញាតិ ក្រោយពេលមិត្តភក្តិរបស់គាត់ម្នាក់ ត្រូវបានមនុស្សមួយក្រុម បានធ្វើស៊ីឆៅតែម្តងនៅម្តុំបឹងកក់ ។ បើតាមការរៀបរាប់របស់គាត់នៅក្នុងវិដេអូឃ្លីប ធ្វើឲ្យមហាជនជាច្រើន មានក្តីបារម្ភ យ៉ាងខ្លាំង​ ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Visal Peth គាត់បានបង្ហោះសារ ក្រោយពីត្រូវបានជនមួយក្រុម បានធ្វើស៊ីមិត្តភក្តិរបស់គាត់ អស់២៥០០ដុល្លារ ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា​"អត់​ដែល​ចេញ​វីដេអូ​ទេថ្ងៃនេះ​ចង់​ចែក​រំលែក​បទពិសោធន៍​មិត្ត​រួម​ការងារ​ម្នាក់​ត្រូវ​គេ​ធ្វើ​សុី​នៅ​បឹង​កក់​អស់​2500$សូម​បងប្អូន​អ្នក​ដេីរ​ជិះ​ម៉ូតូ​តាម​ ផ្លូវ​នោះ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​?"។

នៅក្នុងវិដេអូយ៉ាងខ្លីនោះ បងប្រុសម្ចាស់គណនីក៏បានធ្វើការស្នើរសុំដល់ លោកស្នងការរាជធានីភ្នំពេញ និងមន្រ្តីក្រោមទាំងអស់ មេត្តាជួយដល់ប្រជាពលរដ្ឋក្រីក្រផងចុះ ព្រោះពេលបានស្តាប់ការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកហើយ ធ្វើឲ្យមហាជនមានការភ័យខ្លាចជាខ្លាំង ។ មហាជនមានងឿងឆ្ងល់ជាខ្លាំង ថា ​ទី១. ហេតុបានជាពេលចាប់ខ្លួន មិនមានក្រដាសស្នាមត្រឹមត្រូវ តែបែរជាមកចាប់វាយខ្នោះ ទាំងដែលមិនមានក្រដាសបទបញ្ជាពីថ្នាក់លើ ទី២. ក្រោយពេលពិនិត្យហើយថាឃើញមិត្តភក្តិរបស់គាត់មានសារធាតុ ញៀ ននៅក្នុងទឹកនោមហើយ ហេតុក៏មិនបញ្ជូនគាត់ទៅកាន់មណ្ឌលកែប្រែ ទី៣. ជាប៉ូលីស ហេតុអីបានជាពេលចុះចាប់ ខ្លួនគាត់ស្លៀកពាក់ឯកសណ្ឋានជាប៉ូលីស ។ សូមលោកស្នងការមេត្តាជួយធ្វើការត្រួតពិនិត្យចំពោះរឿងរ៉ាវទាំងអស់នេះផងទាន ព្រោះនេះគឺជាក្តីបារម្ភរបស់ប្រជាជន៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ Visal Peth