នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា "Loeung Sola" បានបង្ហោះសារថា "សូមជួshare ចែកជាបទពិសោធន៌ ដល់ អ្នកលក់រថយន្ត ក៏ដូចជាប្រជាជនមួយចំនួន ខ្ញុំបាទបានជួបហេតុការណ៌ផ្ទាល់តែម្តង់ថ្ងៃនេះ៖ សូមជួយshare កុំអោយជនខិលខួច?បន្តរអំពើរថោកទាបនេះទៀត??
?? មានបងប្រុសម្នាក់ គាត់បានហៅញុមទៅទិញឡានគាត់(គាត់ថា ពណ៍ ស-white, ឯកសារសុីនគ្រប់) ក្នុងតម្លៃមហាធូរ ញុមក៏គិតឃើញទៅហើយថាឡាននោះមានបញ្ហារ ស្រាប់តែញុមទៅមើលជាក់ស្តែង ក៌ឃើញថាឡានមានបញ្ហារមែន គឺ ជាប្រភេទឡានកាត់ ត នឹងប្តូរពណ៌ពីប្រផេះមកជា ស.? ។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា អ្វីដែរមិនអស់ចិត្តនោះគឺឡានគាត់មាន ស្លាកលេខ កាតគ្រី ឈៀក នឹង ម៉ាញែតសុីន? តែដល់ពេលខ្ញុំឆែកនៅក្រសួងសាធារណៈការ អ្វីដែររឹតតែហួសចិត្តនោះគឺឡាននោះមិនមានក្នុងបញ្ចីរទេ? ??សរុបមកគឺជាប្រភេទឡាន ប្តូរពណ៍ កាត់ ត រួចតំឡើងដាក់លក់ធ្វើជាឡានមានឯកសារត្រឹមត្រូវ?? ញុមក៏បានប្រាប់ទៅម្ចាស់ឡានតាមជាក់ស្តែង គាត់លឺហើយហួសចិត្ត ព្រោះគាត់ដឹងត្រឹមថាជាឡានប្តូរពណ៍ទេ(បន្ទាប់ពីទិញបានមួយរយៈ) មិនគិតថាជាឡាន កាត់ត នឹងអត់ឯកសារទ, គាត់បាននិយាយទាំងទឹកមុខគួរអោយអាណិតថា គាត់ទិញគេមកតម្លៃជិត30000$? ចឹងហើយសូមបងប្អូនមុននឹងទិញអ្វីក៏ដោយសូមប្រយ័ត្ន? ដូចនេះហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក៏ដូចជាអ្នកលក់ម្នាក់ សូមអោយខាងក្រសួងពាក់ព័ន្ធមេត្តាជួមើលៗផង?? ដើម្បីជៀសវាងកុំអោយប្រជាជនចាញ់បោកគេទៀត សូមអរគុណ??"។

ដូច្នេះបងប្អូនមុននឹងទិញរថយន្ត សូមពិនិត្យឲ្យបានត្រឹមត្រូវ និងឆែកមើលនៅក្រសួងសាធារណៈការឲ្យបានច្បាស់លាស់ ប្រយ័ត្នពេលទិញជិះហើយ ជួបនូវបញ្ហា ផ្សេងៗ ឬក៏អត់មាននៅក្នុងបញ្ជីជាដើម។ ទាំងអស់នេះគឺសុទ្ធសឹងតែជាក្តីកង្វល់ជាខ្លាំងសម្រាប់ បងប្អូនប្រជាពលរដ្ឋ៕



ប្រភព៖ Loeung Sola