បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះវិដេអូ ពីចរឹករបស់យុវជនពីរនាក់ ដែលធ្វើខ្លួនដូចជាអ្នកលេង ចុះពីលើម៉ូតូមកវាយ យុវជនម្នាក់ទៀត បើទោះបីជាគ្នាលើដៃសំពះសូមទោសហើយក៏ដោយ។ ទោះបីជាគាត់ខុសមែនពិតតែគ្រាន់តែធ្វើការអប់ ដោយពាក្យសំដី ឬ ប្រាប់គាត់មិនកុំជិះលឿនពេក ព្រោះអាចនិងមានគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ខ្លួនឯង ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ម្ចាស់គណនីកូនខ្លាតូច បានបង្ហោះសារថា "#បងប្អូនជួយស៊ែអោយលោកខ្លាំងពីរក្បាលហ្នឹងបានល្បីផង វាខ្លាំងណាស់ បេីហ្ហែងខ្លាំងចាប់ដៃវៃជាមួយកឺកឺទៅ?? ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចសោះ គាត់លេីកដៃសំពះ សុំទោសវាហេីយ វានៅមកវៃគាត់នឹងម៉ូតូគាត់ទៀត តាមបណ្តោយផ្លូវជាតិលេខ៤"។
បើយើងតាមវិដេអូនោះ មានមនុស្សពីរនាក់មកស្ទុះចុះពីលើម៉ូតូ ហើយក៏បានមកវាយលើយុវជនម្នាក់ទៀត ដែលកំពុងតែឈប់នៅតាមផ្លូវ ។ គ្រាន់តែបានឃើញទង្វើរបែបនេះភ្លាមធ្វើឲ្យមហាជនមានការក្តៅក្រហាយជំនួសប្អូនប្រុសម្នាក់ ដែលគេកំពុងតែវាយនោះ ព្រោះថាខុសយ៉ាងណា គ្នាបានលើកដៃសំពះសុំទោសទៅហើយ នៅតែមិនព្រមទៀត ព្រោះថាមើលទៅខ្លួនក៏មិនបានខូចខាតអីខ្លាំងដែរ៕


សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖កូន ខ្លាតូច