អរគុណដែលបងចូលក្នុងជីវិតអូន...បងគ្រូបឋម អូនគ្រូមត្តេយ្យ បង្រៀនយូរៗ បងក៏មានចិត្តលើអូន អូនក៏មានចិត្តលើបង ចុងក្រោយយើងក៏ក្លាយជា...
-

មនុស្សម្នាក់ៗ ប្រាថ្នាចង់បានជីវិតគូរ ចិត្តមួយថ្លើមមួយ ស្រលាញ់គ្នា​ចង់សាងគ្រួសារមួយ ដែលមានសុភមង្គល ជាមួយគ្នា ព្រមទាំងចង់មានចំណងដៃដ៏វិសេសវិសាល លើសពីអ្វីៗបំផុតនៅលោកនេះ គឺជាកូន។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ណាក់៚ ណាក់៚ បង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុក​ ក្រោយពីបានជួបមនុស្សដែលខ្លួនប៉ងប្រាថ្នា នៅក្នុងជីវិត។

នៅក្នុងគណនីហ្វេសប៊ុក ខាងលើបានរៀបរាប់ថា "ស្នេហាគ្រូបង្រៀន???បងគ្រូបឋម+អូនគ្រូមត្តេយ្យ?❤ ?ចាប់ផ្ដើមពីមនុស្សធ្លាប់ស្គាល់ក៏ក្លាយទៅជាមិត្តរួមការងារ ពីមិត្តរួមការងារក្លាយទៅមនុស្សនឹកគ្នាទៅវិញទៅមករហូតដល់ពេលនេះយើងក៏ក្លាចជាគូដណ្ដឹងនឹងគ្នា??❤❤អរគុណដែលបងចូលក្នុងជិវិតអូន ?? គូជីវិត បឋមមត្តេយ្យ"។

គ្រាន់តែឃើញការបង្ហោះសារភ្លាម ក៏មានកូនសិស្សជាច្រើន ក៏ដូចជាអ្នកស្គាល់គ្នាបានចូលមកខមិន សាទរចំពោះភាពរីករាយ និងត្រេកអរចំពោះលោកទាំងពីរនាក់ ។ មានបងប្អូនជាច្រើនសម្តែងការត្រេកអរផងដែរ៕

ប្រភព៖ ណាក់៚ ណាក់៚