ជង្ហុកធំៗណាស់...គ្រាន់តែឃើញផ្លូវក៏គ្មានអារម្មណ៍ជិះដែល ចុះទម្រាំតែភ្ញៀវទេសចរណ៍មកកំសាន្តទៀតនោះ តើគេនឹងយល់យ៉ាងណា...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តាកែវ ស្រុកកំណេីតខ្ញុំ បានបង្ហោះវិដេអូអមជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុក​ បង្ហាញពីការហួសចិត្តចំពោះ ផ្លូវមួយខ្សែរ ដែលរងនូវការខូចខាត យ៉ាងដំណំ តែមិនមានការជួសជុល សុទ្ធតែជង្ហុក រលាកស្ទើរធ្លាក់ថ្លើមទៅហើយ។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា "ផ្លូវវាងក្រុងក្នុងខេត្តសៀមរាប ទិសដៅទៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ោយប៉ែត។ ចំនូលពីរអង្គររាប់រយលានដុល្លាបេីត្រឹមតែកសាងក្នុងសៀមរាបមួយគឺវាមិនអស់ច្រេីនប៉ុន្មានទេ ។ តេីទេសចរណ៍ឯណាដែលគេចំណាយលុយមកកន្លែងបែបៗនេះនោះ នឹកឡេីងហួសចិត្ត ៤/១១/២០១៩"។

យ៉ាងណាមិញ ចំពោះករណីនេះ ក៏មានបងប្អូនជាច្រើនបានត្អូញត្អែរនៅក្នុងការធ្វើដំណើរ តាមផ្លូវ ដោយមានជង្ហុកធំៗ ធ្វើឲ្យពិបាកនៅក្នុងធ្វើដំណើរ យ៉ាងខ្លាំង ។ ប្រជាពលរដ្ឋមានតែសុំណូមពរ សូមឲ្យមន្រ្តីដែលពាក់ព័ន្ធមេត្តាជួយសម្រួលដល់ផ្លូវមួយនេះ ឲ្យប្រជាពលរដ្ឋបានជិះស្រួលផង ព្រោះថារលាកខ្លាំងណាស់ ពិបាកធ្វើដំណើរខ្លាំងណាស់ ៕

មានវិដេអូ៖

ប្រភព៖​តាកែវ ស្រុកកំណេីតខ្ញុំ