បើយោងតាមគណនីហ្វេសប៊ុកលោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ខេត្តព្រះសីហនុ-ក្រោយទទួលដំណឹងថាមានយានយន្ត មួយចំនួនជាប់ផុងលើផ្លូវជិតរោងចក្រប្រេងកាតក្នុងស្រុកស្ទឹងហាវ ដែលតាមពលរដ្ឋអះអាងថា ដោយសារមានការដ្ឋានសំណង់មួយនៅក្បែរនោះសាងសង់គ្មានរបាំងការពារធ្វើអោយដី និងទឹកហូរមកលើផ្លូវ បែកជាភក់ រហូតបណ្តាលអោយខូចផ្លូវកើតទៅជាជង្ហុក ជាប់ផុងយានយន្តជាបន្តបន្ទាប់មកនោះ នៅវេលាថ្ងៃត្រង់ថ្ងៃ៤វិច្ឆិកា២០១៩នេះ ឃើញមានការចាត់ចែងពីផ្នែកពាក់ពន្ធ័នាំយកថ្មទៅចាក់លុប កន្លែងផ្លូវខូចនោះជាបណ្តោះអាសន្នដើម្បីសម្រួលដល់យានយន្តផ្សេងៗឆ្លងកាត់ មុនពេលដែលការជួសជុលផ្លូវការមកដល់ចំណុចនេះ ស្របពេលដែលការជួសជុលផ្លូវនេះក៍កំពុងធ្វើដែរ។

គ្រាន់តែឃើញការបង្ហោះសារភ្លាម ធ្វើឲ្យប្រជាពលរដ្ឋ សម្តែងការហួសចិត្តជាខ្លាំងចំពោះឡានធំ ដែលបើកបរបំផ្លាញផ្លូវ ធ្វើឲ្យផ្លូវខូចខាត ហើយក៏គ្មានរបាំងការពារធ្វើឲ្យដី និងទឹកហូរមកលើផ្លូវ បែកភក់ពេញផ្លូវ និងកើតជាជង្ហុក ជាប់ផុងឡានជាបន្តបន្ទាប់ផងដែរ៕



ប្រភព៖Huy Bunleng