រំភើបចិត្តណាស់...កូនស្រីល្អ ទិញរថយន្តដ៏ថ្មីស្រឡាងជូនលោកមានគុណ ដែលខំចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំ...
ស៊ីហៀង
-

ឪពុកម្តាយខំចិញ្ចឹមបីបាច់ កូនចៅតាំងពីតូចក្រូចឆ្មា រហូតដល់ធំដឹងក្តី ទម្រាំមានថ្ងៃនេះ ប៉ាម៉ាក់ បានព្យាយាមខំប្រឹងរកស៊ី​ មើលថែរក្សាកូនចៅ តែកូនៗទម្រាំបានមើលថែខ្លួនឯង បានមើលថែលោកមានគុណវិញ ចំណាយពេលរាប់ឆ្នាំ មានអ្នកខ្លះក៏បានសងគុណលោកទាំងវ័យក្មេង មានអ្នកខ្លះទៀតរហូតដល់វ័យចំណាស់ទើបមានពេលសងគុណដល់លោកអ្នកមានគុណវិញ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា V shop Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ជូនលោកឪពុកជាទីស្រលាញ់ ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "អាយុជិតសាមហេីយទេីបមានឪកាសបានសងគុណប៉ាម៉ាក់បន្តិចបន្ទួច មិនមានអីនិយាយក្រៅពីអគុណអ្នកទាំងពីរដែរបានខិតខំចញ្ចឹមបីបាច់កូនតាំងពីតូចរហូតដល់ធំ ទឹកចិត្តប៉ុន្នឹងមិនអាចប្រៀបស្មេីរនឹងការលំបាករបស់លោកឡេីយ ។ កូនជូនពរអោយប៉ាម៉ាក់មានសុខភាពល្អ អាយុយឺនយូរ អោយកូនបានបំរេី និងសងគុណច្រេីនជាងនេះ ??? សំខាន់ឡានរាងស្ទេវតិចហេីយប៉ា ??"។

បន្ទាប់ពីបានឃើញការបង្ហោះសារនៅលើបណ្តញសង្គមហ្វេសប៊ុក ភ្លាមធ្វើឲ្យមហាជនមានការត្រេកអរ ចំពោះកូនស្រីដ៏ល្អ ដែលបានទិញការដូរជូនលោកមានគុណ ដែលបានសងគុណអ្នកមាន ហើយនេះគឺជាទឹកចិត្តរបស់ដ៏ធំធេញរបស់កូនស្រីជូនឪពុកម្តាយ ៕

ប្រភព៖ V shop Cambodia