រំភើបជំនួស! ថ្ងៃខួបកំណើតប្រពន្ធ ប្តីលួចខ្ចប់កាដូដ៏ពិសេសមួយ គឺខ្សែកពេជ្រយ៉ាងស្រស់ស្អាត ចំនែកតម្លៃវិញ...(មានវីដេអូ)
សីហា
-

មនុស្សគ្រប់គ្នាសុទ្ឋតែធ្លាប់ទទួលបានកាដូពីមិត្តភក្តិ គ្រួសារ បងប្អូន​ សង្សារ ឬ មនុស្សជុំវិញខ្លួន ហេីយជាទូទៅគេច្រេីនទទួលបានកាដូនៅថ្ងៃពិសេសផ្សេងៗដូចជាថ្ងៃខួបកំណេីត បុណ្យណូអែល ទិវានៃក្តីស្រឡាញ់ និងថ្ងៃពិសេសផ្សេងៗទៀតផងដែរ។ 

ក្នុងនោះដែរ មនុស្សយើងម្នាក់ៗ តែងតែរំភើបសប្បាយរីករាយនៅថ្ងៃខួបកំណើតរបស់ខ្លួន ហើយតែងតែសប្បាយរីករាយរំភើបត្រៀមទទួលការSurpriseពីសំណាក់មិត្តភក្តិរបស់បងប្អូន ឬ មនុស្សជាទីស្រលាញ់របស់ខ្លួន។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Channa Heng បានបង្ហោះវីដេអូមួយដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នេះ ក្នុងវីដេអូនេះ សង្កេតឃើញថា ដោយសារតែការស្រលាញ់ពេញបេះដូងរបស់ប្តី បានរៀបចំកម្មវីធីខួបកំណើតឲ្យប្រពន្ធ និងលួចខ្ចប់កាដូដ៏ពិសេសមួយ គឺខ្សែកពេជ្រយ៉ាងស្រស់ស្អាត ចំនែកតម្លៃវិញ ក្នុងរាប់ពាន់ដុល្លាឯណោះ។

ឯមកទស្សនាវីដេអូនេះវិញ កម្មពិធីនេះពិតជាសប្បាយរីកាយខ្លាំងណាស់ ដោយមានមិត្តភក្ភិបងប្អូនចូលរួមយ៉ាងច្រើន ម្នាក់ៗកាន់ទូរស័ព្ទជាប់ដៃចាំថតម្ចាស់កម្មវិធី និងSurprise ថៅកែស្រី ដែលគេស្គាល់ថា ជាម្ចាស់ហាង Nainy Beauty Shop។ 

សូមទស្សនវីដេអូខាងក្រោម៖