ច្បាស់ចែស! នារីម្នាក់ដែលអះអាងថា ជាគូរស្នេហ៍ លោកផែ សុវណ្ណារិទ្ធ ហើយស្រែកយំពេលចូលរោងការជាមួយធី សុវណ្ណាថា ពេលនេះនាងចេញមុខបកស្រាយការពិត..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា កាលពីប៉ុន្មានថ្ងៃមុនេះ បើយោងតាមការបង្ហោះវិដេអូឃ្លីប នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលលោកហេង ឡុង បានបង្ហោះសារថា “អ្នកសិល្បៈម្នាក់បានអះអាងថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាជិត១០ឆ្នាំមកហើយ បានទូរស័ព្ទមកប្តឹងខ្ញុំឲ្យជួយរកយុត្តិធម៌ជូន ។

ដោយឡែកនៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក​ ផែ​ សុវណ្ណា​រិទ្ធ​ បានចេញ​ធ្វើ​ការ​បញ្ជាក់​តាម​រយៈ​លោក​ ហេង​ ឡុង​ ដោយ​លោកបាន​ធ្វើការ​បកស្រាយ​ ថា៖​ «លោកសុំ​ធ្វើ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​មួយនេះ​ គឺវាមិនមែន​ជាការ​ពិត​នោះទេ​ ហើយចំពោះ​ករណី​មួយនេះ​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ និង​ភរិយា​លោកជាខ្លាំង»​។

បន្ទាប់មកតាមរយះគណនីហ្វេសប៊ុករបស់អ្នកនាង ធី សុវណ្ណថា ក៏បានបង្ហោះថាផ្ញើរទៅកាន់លោកហេង ឡូងថា សារព្រមានខ្ញុំទុកពេល​ ឲ្យលោក​ ហេង​ ឡុង​ ២៤ម៉ោងបង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារខ្ញុំថ្ងៃរៀបការបេីនាងមិនចេញមុខទេ​ ខ្ញុំនឹងប្តឹង​លោក​ ហេង​ ឡុងករណីបង្កេីតព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​។

មកទល់ពេលនេះ លោកហេងឡុងក៏បានបង្ហាញមុខមាត់របស់នារីម្នាក់នោះ ដែលមានឈ្មោះថា ចរិយា ដែលធ្លាប់ប្រលោងក្នុងសិល្បះប្រហែលជាជិត9ឆ្នាំមកហើយ។ តាមរយះគណនីហ្វេសប៊ុកផ្ទាល់របស់លោកហេងឡុងបានបង្ហោះវីឌីអូកិច្ចសម្ភាសន៏ នឹង សារថា: សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន។

 ចង់ដឹងកាន់តែច្បាស់សូមទស្សនាវិឌីអូខាងក្រោមទាំងអស់គ្នា៖