អ្នកនាង ធី សុវណ្ណថា លើកយកភស្តុតាង​ ៣ចំណុច បញ្ជាក់ថា​ នារីម្នាក់ដែលអះអាងថា ជាគូរស្នេហ៍ លោកផែ សុវណ្ណារិទ្ធ បង្កេីតភស្តុតាងក្លែងក្លាយ...
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបច្បាស់ហើយថា កាលពីថ្ងៃប៉ុន្មានថ្ងៃមុននេះ មាននារីម្នាក់គាត់បានធ្វើការតេមកលោកហេង ឡុង ឲ្យជួយរកយុត្តិធម៏ ជូននាង ខណៈពេលលោក ផែ សុវណ្ណារិទ្ធ ត្រៀមខ្លួនចូលរោងការនោះ។ នៅក្នុងវិដេអូឃ្លីប នោះលោហេង ឡុង បានបង្ហោះសារថា "អ្នកសិល្បៈម្នាក់បានអះអាងថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាជិត១០ឆ្នាំមកហើយ បានទូរស័ព្ទមកប្តឹងខ្ញុំឲ្យជួយរកយុត្តិធម៌ជូន" ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក ហេង ឡុង និងនារីម្នាក់នោះ ដែលមានឈ្មោះថា ចរិយា ដែលធ្លាប់ប្រលោងក្នុងសិល្បះប្រហែលជាជិត9ឆ្នាំមកហើយ។ តាមរយះគណនីហ្វេសប៊ុកផ្ទាល់របស់លោកហេងឡុងបានបង្ហោះវីឌីអូកិច្ចសម្ភាសន៏ នឹង សារថា: សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន។

ទន្ទឹមនឹងនេះ អ្នកនាង ធី សុវណ្ណថា ដែលទើបតែរៀបការនាពេលថ្មីៗនេះ បានបង្ហោះសារថា "ខ្ញុំមាន​ភស្តុតាង​ ៣ចំនុច បញ្ជាក់ថា​ នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ ១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូល ប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង ទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ? ២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន​ តេីនាងមានអាយុ ប៉ុន្មាន? តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ? ៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំតេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ លេីFacebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរករណីផ្សាយព័ត៌មានក្លែងក្លាយ"៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព៖ Sovantha Thy